ខេត្តកណ្តាល៖ ដោយមើលឃើញរូបភាពតាមបណ្តាញសង្គម របស់លោកយាយមួយរូប ដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា សុខចិត្តជិះកង់ ដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្ស ដោយក្តីអាណិត ស្រឡាញ់ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានចាត់ក្រុមការងារ ធ្វើការស្វែងរក និងបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមនិងថវិកា ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកយាយ ដែលបានលះបង់កំលាំងកាយចិត្ត ដោយក្តីស្រឡាញ់ បានចូលរួមដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដោយធ្វើការជិះកង់ដង្ហែរ។
អ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា លោកយាយខាងលើ មានឈ្មោះ ចេង គឹម អាយុ៦៩ឆ្នាំ រស់នៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
លោកយាយ ចេង គឹម សព្វថ្ងៃជាស្រ្តីមេមាយ គ្មានកូនទេ រស់នៅជាមួយក្មួយ ហើយមានជីវភាពក្រីក្រលំបាក ប្រកបមុខរបរដើររើសអេតចាយ។
ក្នុងឳកាសនោះ លោកយាយ ចេង គឹម បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ជួយដល់លោកយាយ និងសូមគោរពជូនពរ ដល់អ្នកឧកញ៉ា និងលោកស្រី ព្រមទាំង ក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
![](https://lookingtoday.com/wp-content/uploads/2023/07/13-1-633x1024.jpg)
![](https://lookingtoday.com/wp-content/uploads/2023/07/12-1-1024x574.jpg)
![](https://lookingtoday.com/wp-content/uploads/2023/07/11-1-1024x639.jpg)
![](https://lookingtoday.com/wp-content/uploads/2023/07/10-1-1024x673.jpg)
![](https://lookingtoday.com/wp-content/uploads/2023/07/9-1-1024x660.jpg)
![](https://lookingtoday.com/wp-content/uploads/2023/07/8-1-1024x661.jpg)
![](https://lookingtoday.com/wp-content/uploads/2023/07/7-1-1024x639.jpg)
![](https://lookingtoday.com/wp-content/uploads/2023/07/6-1-1024x676.jpg)
![](https://lookingtoday.com/wp-content/uploads/2023/07/5-1-1024x664.jpg)
![](https://lookingtoday.com/wp-content/uploads/2023/07/4-1.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)