តារាចម្រៀង ប៉ាច គីមមួយ សម្រេចឈោងចាប់អាជពីដើរម៉ូដមួយទៀតហើយ ក្រោយពីប្រឡូកក្នុងអាជីពចម្រៀងច្រើនឆ្នាំជាមួយហង្សមាសរហូតកសាងកេរ្ដិ៍ឈ្មោះបានល្បីល្បាញលើវិថីសិល្បៈ។ ម្សិលមិញ គីមមួយ បានស្លៀកឈុតបុរាណខ្មែរ យ៉ាងស្រស់ស្អាត រួចបង្ហាញវត្ដមាននៅមុខកាមេរ៉ា ធ្វើឲ្យគ្រប់គ្នាលាន់មាត់កោតសរសើរ។

តារាចម្រៀងស្រី កម្ពស់បានរូបនេះ បានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹកតាមបណ្ដាញសង្គមជាច្រើនសន្លឹក ហើយបង្ហើបថា “នេះជាបទពិសោធន៍ថ្មីក្នុងជីវិត”។ បន្ថែមលើនេះ សយ រតនៈ ដែលត្រូវជាគូដណ្ដឹង និងជាតារាចម្រៀងរួមទ្រនំផងនោះ បានចែករំលែកបន្ដ ដោយផ្ដាំឲ្យអ្នកគាំទ្ររបស់ខ្លួនជួយទស្សនា ហើយគាំទ្រផង។

តាមរយៈសកម្មភាពដើរម៉ូដ ឬថតបង្ហាញម៉ូដដែលបញ្ចេញដោយសាមីខ្លួនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ អ្នកគាំទ្រ បានពោលសរសើរថាធ្វើបានល្អ ទើបតែចេញម៉ូដដំបូងសោះ។ អ្នកខ្លះនិយាយថា ធ្លាប់ស្គាល់ គីមមួយ ៦ ទៅ៧ឆ្នាំហើយតាមរយៈថតMV គឺនៅថែរាងបានស្អាត តូចច្រឡឹងដដែល៕
ប្រភព៖sabay
