បើទោះបីមានមុខជំនួញច្រេីន នៅក្នុងដៃក្តី តែតារាស្រីពូកែ ខាងរកស៊ី គង់ ច័ន្ទស្រីមុំ និងស្វាមី នៅតែចង់បង្កេីតជំនួញថ្មីៗ ។ ជាក់ស្តែង គង់ ច័ន្ទស្រីមុំ ទេីបតែសម្ពោធហាងតែគុជថ្មី ដែលមានឈ្មោះថា “Momo Colatea” សាខាបឹងស្នោ ជាលេីកដំបូង និងគ្រោងពង្រីកជាច្រេីនសាខាទៀត ។

ប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីសម្ពោធបើកហាងថ្មី តារាស្រីសាច់ចាំ គង់ ច័ន្ទស្រីមុំ ថា នេះជាតែគុជដំបូង ដែលនាង បានបង្កេីតរស់ជាតិដោយខ្លួនឯង Momo Collatea ដែលជាតែគុជដំបូងគេបង្អស់មានសារជាតិ Collagen ចម្រាញ់ចេញពីខ្លាញ់ត្រីសុទ្ធ 100% អាចញ៉ាំបានគ្រប់វ័យ ហើយ វាមានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ ធ្វើឲ្យស្បែកស្អាតទៀតផង។
ក្នុងឱកាសនោះ គង់ ច័ន្ទស្រីមុំ ក៏បានអគុណចំពោះដៃគូរអាជីវកម្ម លោកស្រី ស៊ិន មួយគៀង ដែលបានផ្ដល់ទំនុកចិត្ត និងជឿជាក់លើ franchise របស់នាង ហើយសង្ឃឹមថា ការជាវនូវ franchise នេះ នឹងធ្វើឲ្យអាជីវកម្មរបស់គាត់ ទទួលបានជោគជ័យ មានភាពរលូនទៅមុខ និងមានការគាំទ្របន្ថែមទៀត។

តារាសម្ដែង និងម៉ូដែល គង់ ច័ន្ទស្រីមុំ គេសង្កេតឃើញមមាញឹកខ្លាំងក្នុងការងារសិល្បៈផង និងការងាររកស៊ីផង ដោយកន្លងទៅអ្នកនាងមានហាងលក់សម្ភារៈឈ្មោះmomo ហើយថ្មីៗនេះទៀតអ្នកនាង លូកកាន់តែជ្រៅក្នុងការរកស៊ី៕
