សិល្បៈ និង កម្សាន្ត

ផេនខេក បង្ហាញភាពរឹងមាំខាងក្រៅ ដើម្បីលាក់បញ្ហា ជាច្រើននៅក្នុងចិត្ដ

តារាសម្ដែងភេទទី៣ ផេនខេក បានបញ្ចេញរូបថតជាច្រើនសន្លឹកតាមបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដោយទម្លាយប្រាប់អ្នកគាំទ្រថា មើលពីខាងក្រៅរឹងមាំណាស់ ប៉ុន្ដែខាងក្នុងរបស់នាងវិញ គឺទន់ជ្រាយជាទីបំផុត ។ ពេលនិយាយបែបនេះ ធ្វើឲ្យអ្នកគាំទ្រដល់តារាមាឌធំរូបនេះ ជំពាក់បំណុលគេខ្ទង់ម៉ឺនដុល្លារ ហើយគូស្នេហ៍ដែលទើបរៀបការហើយក៏ត្រូវចែកផ្លូវគ្នា។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ផេនខេក មិនបានបញ្ជាក់ឲ្យចំថា ខ្លួនកំពុងទន់ជ្រាយ ឬពិបាកចិត្ដរឿងអ្វីនោះទេ ប៉ុន្ដែបានបង្ហើបយ៉ាងខ្លីជាមួយរូបថតជាច្រើនសន្លឹកថា៖ “រូបរាងខាងក្រៅរឹងមាំ តែខាងក្នុងវិញឡើងជ្រាយៗជាងបបរទៀត”។ ក្រោយពេលបញ្ចេញរូបថត និងសារបែបនេះ មានអ្នកគាំទ្រសរសើរថាស្រស់ស្អាត និងខ្លះប្រាប់នាងឲ្យរឹងមាំឡើង។

កាលពីអំឡុង ខែឧសភា ឆ្នាំ២០២២ ធ្លាយដំណឹងថា ផេនខេក ជំពាក់លុយគេប្រមាណ ១៥ម៉ឺនដុល្លារ ដោយសារបើកហាង លក់ផលិតផល និងចាយវាយផ្សេងៗ ។ ក្រោយធ្លាយរឿងនេះ ផេនខេក ក៏ចាប់ផ្ដើមមានរឿងរកាំរកូស ជាមួយគូស្នេហ៍ ដែលទើបតែរៀបការហើយអស់ លុយមិនចេះតិច រហូតដល់ចែកផ្លូវគ្នាដើររៀងខ្លួន។

ចាប់ពេលនោះមក ផេនខេក ចាប់ផ្ដើមស្រពាប់ស្រពោល តែមិនបោះបង់ ការតស៊ូរកស៊ី និងធ្វើការដើម្បីដោះបំណុលគេឡើយ ហើយគិតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថា នាងនៅជំពាក់បំណុល គេប៉ុន្មានទៀត ប៉ុន្ដែជឿថារឿងនេះមួយធ្វើឲ្យប៉ះ ទង្គិចផ្លូវចិត្ដនាងមិនតិចឆ្នាំឡើយ ៕

Most Popular

To Top