ជាការសង្កេត ជាទូទៅ តារា K-Pop ភាគច្រើនចូលចិត្តលេងពណ៌សក់ចាំងៗ និងលេចធ្លោ ហើយពណ៌ដែលពេញនិយមជាងគេគឺ ពណ៌ក្រហម។ ទោះជាយ៉ាងណា នេះក៏ជាដើមចមនៃបញ្ហាដែរ សម្រាប់តារាដែលលេងពណ៌សក់ក្រហម។ ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញផ្នែកសក់ ២ នាក់ប្រចាំ K-Pop បានលើកឡើង និងពន្យល់មូលហេតុនៅក្នុងបទសម្ភាសមួយ។
ជាច្រើនកន្លងផុតហើយ ដែលអ្នកជំនាញផ្នែកម៉ូដសក់ Goya និង Aeri បានធ្វើការជាមួយនឹងតារា K-Pop រាប់មិនអស់ ហើយម៉ូយរបស់ពួកគេរួមមានតាំងពីសមាជិក Wanna One, Super Junior, NU’EST, Fiestar, EXID, VIXX និងជាច្រើនទៀត។
តារា K-Pop ជាច្រើនបានសាកល្បង Trend សក់ក្រហមក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ទោះជាយ៉ាងណាក៏ដោយ និយាយក្នុងបទសម្ភាសន៍ “Comment Defender” របស់ Goya និង Aeri ជាមួយ AYO នៅលើ YouTube អ្នកជំនាញផ្នែកម៉ូដសក់ទាំងពីរលើកឡើងពីបញ្ហាសំខាន់មួយ ជាមួយនឹងសក់ក្រហមគឺការចេញពណ៌។

គ្រាន់តែតារាដែលលាបសក់ក្រហមនោះ បញ្ចេញកម្លាំងហាត់សមតែមួយដង នោះនឹងធ្វើឱ្យញើសរបស់អ្នកមានឈាម ទោះមិនមែនជាឈាមពិតពិតប្រាកដ ប៉ុន្តែវាពិតជាស្រដៀងគ្នាណាស់។ Aeri បានបន្តពន្យល់ថាក្នុងចំណោមជម្រើសថ្នាំលាបសក់ទាំងអស់ ការជ្រលក់ពណ៌ក្រហមហាក់ដូចជាពេញនិយមជាងគេ។ ដូច្នេះ នៅពេលដែល Idol បែកញើសពេលសម្តែង សារធាតុពណ៌លាយចូលគ្នា ដើម្បីបង្កើតរូបរាងដូចស្រក់ឈាម។

AYO ដែលជាម្ចាស់កម្មវិធី បានលើកយកករណីរបស់ Baekhyun (EXO) ដែលធ្លាប់លាបពណ៌សក់ក្រហមមុនការសម្តែង។ ពេលលោកចាប់ផ្តើមបែកញើសភ្លាម ពណ៌ក៏ហៀរចេញដូចឈាម។

អ្នកជំនាញម្នាក់ទៀតក៏បានចែករំលែកពីបទពិសោធមួយទៀត ដោយមានពេលមួយ នាងកំពុងធ្វើការជាមួយ Hani (EXID) ដែលពេលនោះនៅសក់វែង។ បន្ទាប់ពីលាបសក់ពណ៌ក្រហមរួច សក់របស់នាងបានហូរឈាមចេញមកប្រឡាក់អាវរបស់នាង ធ្វើឲ្យខូចខ្ទេច។

លើសពីនេះ ទន្ទឹមនឹងការចេញញើសពណ៌ក្រហម និងបង្កជាការប្រឡាក់សម្លៀកបំពាក់ ការដែលលាបពណ៌សក់ក្រហម មានន័យថា Stylist ត្រូវលាបពណ៌ម្តងហើយម្តងទៀត ដើម្បីរក្សាភាពរស់រវើក៕
ប្រភព៖sabay
