ស្រុកព្រៃនប់៖ រីស៊តថ្មីមួយកន្លែង ឈ្មោះ វ៉នដឺឡេនរីស៊ត (Wonderland resort) ជាកន្លែងសម្រាកកម្សាន្ដបែបធម្មជាតិថ្មីមួយកន្លែង ស្ថិតក្នុងឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងបើកដំណើរការឆាប់ៗ ពោលនៅចុងខែខាងមុខនេះហើយ។
សម្រាប់បងប្អូនដែលចង់មក ប្តូរបរិយាកាសលម្ហែរអារម្មណ៍បែបធម្មជាតិ ជាមួយទិដ្ឋភាព និងបរិយាកាសបរិសុទ្ធ អាចទាក់ទងមកលេខទូរសព្ទ័ 031 444 1234 ឬអាចឆែកទីតាំងតានរយៈ Google Mapនេះ បាន៖ https://maps.app.goo.gl/ZqEdaSKjTyacj3JTA?g_st=ic ។
សូមរំលឹកថា រីស៊ត វ៉នដឺឡេន ជារមណីយដ្ឋាន ស្រស់ស្អាត បែបអេកូទេសចរណ៍ប្រណិត មានទាំងធម្មជាតិវាលស្រែ ព្រៃភ្នំ និងដងព្រែក។ Wonderland resort ជាកន្លែងដែលភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋ មហាជនអាចផ្សារភ្ជាប់ពេលវេលា និងការស្នាក់នៅជាមួយធម្មជាតិវាលស្រែ ព្រៃភ្នំ និងដងព្រែកដ៏ស្រស់ស្អាតផងដែរ ។
មន្ត្រីផ្នែកទេសចរណ៍និងអាជ្ញាធរ ធ្លាប់បានលើកឡើងថា គ្រប់យ៉ាងដែលលិចឡើងជារូបភាពនេះ គឺជាការរួមចំណែក និងពង្រីកសក្តានុពល ទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕