អតីតកាលបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើន ជាការចងចាំល្អកាលពីជំនាន់ដែលការផ្សព្វផ្សាយមិនទាន់ទូលំទូលាយខ្លាំង ប៉ុន្តែយ៉ាងណានៅមានទូរទស្សន៍ជាអ្នកដែលបង្ហាញទស្សនីយភាពអស្ចារ្យ និងជាទីពេញចិត្តតាមរយៈកម្មវិធីជាច្រើន ជាពិសេសរឿងភាគ។
ជាក់ស្ដែងកាលពីខ្ទង់ ១០-២០ឆ្នាំជាងមុន រឿងភាគចិន បានក្លាយជាចំណីអារម្មណ៍ ស្ថិតនៅលំដាប់លេខ ១ ដែលទាក់ចិត្តប្រជាជនកម្ពុជាឲ្យជក់ចិត្តតាមដានខ្លាំងគួរសម បន្ទាប់ពីរឿងភាគខ្មែរ។ ដូចនេះ Sabay ក៏បានដកស្រង់នូវបណ្ដុំរឿងភាគចិនដែលជាទីសំណព្វរបស់អ្នកតាមដានខ្លាំងជាងគេកាលពីជំនាន់មុន៖
១. ដំណើរផ្សងព្រេងទៅទិសខាងលិច (Journey To The West)


២. សង្ឈជីកុង (Ji Gong)

៣. តុលាការមុខដែក (Justice Pao)

៤. ព្រះនាងយេយេ (Huan Zhu Ge Ge)

៥. នគរបី (Romance of the Three Kingdoms)
៦.ទេពឥន្ទ្រីបក្សីស្នេហ៍ (The Romance of the Condor Heroes)

ទេពឥន្ទ្រីបក្សីស្នេហ៍ (ហុងកុង)

ទេពឥន្ទ្រីបក្សីស្នេហ៍ (សិង្ហបុរី)
៧. យុទ្ធសិល្ប៍ពស់ស (Madame White Snake)

៨. និស្ស័យស្នេហ៍ទេពធីតាតូច (Fairy From Wonderland)

៩. យុទ្ធសិល្ប៍បងប្អូនទាំង ១០ (Ten Brothers)

១០. យុទ្ធសិល្ប៍ចង្កៀងផ្កាឈូកទិព្វ (Lotus Lantern)

ប្រភពsabay
