អ្នកណាក៏ដឹងដែរថា សមាជិក BLACKPINK ម្នាក់ៗល្បីឈ្មោះ ហើយសមត្ថភាពរកលុយរបស់ពួកគេក៏មិនធម្មតាដែរ។ ប៉ុន្តែទោះមានលុយចាយច្រើនយ៉ាងណា ក៏ពេលខ្លះពួកគេភ្លេចខ្លួនថាជាអ្នកមាន ដោយធ្វើតាមទម្លាប់ចាស់មួយចំនួនដូចខាងក្រោម៖
១. ពេលដើរផ្សារ Jisoo និយាយឲ្យអ្នកលក់អាណិត

នៅពេលមកដល់ទឹកដីកំណើតរបស់ខ្លួន Lisa ក៏បានបង្រៀនសមាជិកទាំងអស់នូវឃ្លាសាមញ្ញៗខ្លះ ហើយមួយឃ្លាក្នុងចំណោមនោះដែល Jisoo ចាំច្បាស់ក្នុងចិត្តជាងគេគឺ «ខ្ញុំអត់មានលុយទេ»។
ពេលដែលដល់ពេលដើរផ្សារទិញឥវ៉ាន់ Jisoo បាននិយាយឃ្លានេះញឹកណាស់។
២. Jennie ញ៉ាំទឹកដោះគោហួសថ្ងៃកំណត់

ក្នុងវីដេអូកន្លងមក Jennie ញ៉ាំផ្លែស្ត្របឺរី ជាមួយនឹងទឹកដោះគោដែលហួសកំណត់។ នាងថែមទាំងប្រាប់ទៀតថា រសជាតិមិនអន់ទេ។
៣. Rosé សារភាពថារាល់ថ្ងៃនេះ នាងប្រើ Data Usage

ពេលកំពុងLive លើ Instagram សមាជិកទី៣របស់ BLACKPINK រូបនេះភ្ញាក់ពេលដឹងថាខ្លួនប្រើអ៊ីនធើណិតទូរសព្ទខ្លួនឯងអស់ ៥០ភាគរយ មានន័យថាប្រើច្រើនជាងអ៊ីនធើណិតនៅផ្ទះ ហើយជិតដល់ពេលដែលនាងត្រូវបញ្ចូលលុយទៀតហើយសម្រាប់ខែថ្មី។
៤. សុំគេឲ្យបញ្ចុះតម្លៃ

នៅក្នុងភាគមួយរបស់ BLACKPINK HOUSE សមាជិកទាំងអស់បានសុំអ្នកលក់ឲ្យបញ្ចុះតម្លៃខ្លះ មិនមែនព្រមទិញដោយស្រួលៗទេ។
ពេលនោះពួកគេទិញអស់សរុប ៧០០ដុល្លារ ប៉ុន្តែអ្នកទាំង ៤បានសម្រេចសុំអ្នកលក់ឲ្យបញ្ចុះតម្លៃខ្លះ ដោយប្រើមន្តស្នេហ៍ Cute លួងលោម ធ្វើឲ្យសើច ហើយ Lisa ហ៊ានទាំងរាំក្រឡុកពេញហាង ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលពេលនោះ បុគ្គលិកលក់បានប្រាប់អ្នកទាំង ៤ថា ជំនួសដោយការបញ្ចុះតម្លៃ ពួកគេនឹងជូនឥវ៉ាន់ ដែលទិញនោះ ទុកជាកាដូដល់ BLACKPINK វិញ។ ឮហើយសមាជិកទាំងអស់គ្មានអ្វីក្រៅពីរំភើប និងអរគុណសម្រាប់កាដូនេះ ៕
