ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ជាទម្លាប់ជួយពលរដ្ឋលើកោះរ៉ុង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលសម្រាលកូន ៧ខែ នាំយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
តាមរយៈអ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ស្រ្តីរងគ្រោះខាងលើ ឈ្មោះ ឃឿន ហ៊ឺម អាយុ ៤៤ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្រ្តីរងគ្រោះរូបនេះ ត្រូវបាន អ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់អ្នកឧកញ៉ា យកទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុបន្ត៕