ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅវេលាម៉ោង ១រសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ៤គ្រឿង ចេញទៅសហការជាមួយ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យមួយកន្លែង ឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្រុមទី១២ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្ថព្រះសីហនុ ។
ហេតុការណ៍ខាងលើនេះ នៅមិនទាន់មានរបាយការណ៍ពីសមត្ថកិច្ច អំពីទំហំនៃការខូចខាតនៅឡើយទេ ខណៈអគ្គីភ័យមានសភាពសន្ធោសន្ធៅខ្លាំង៕