ក្រុងតូក្យូ៖តុលាការក្រុងតូក្យូបានកាត់ទោសនាង Mai Watanabe ហៅ ‘Sugar Baby’ ឲ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំពីបទឆបោកបុរស ៣ នាក់ដែលមានចំនួនទឹកប្រាក់ ១៥៥.៨ លានយ៉េន ស្មើនឹង៩៩៨,៥៦១ ដុល្លារអាមេរិក និងពីបទលក់មគ្គុទ្ទេសក៍ស្តីពីការទាញយកប្រាក់ពីបុរស។
ដូចដែលបានរាយការណ៍ដោយ Japan Times បាននិយាយថា តុលាការស្រុក Nagoya បានធ្វើការកាត់ទោសនាង Watanabe អាយុ ២៥ ឆ្នាំ កាលពីថ្ងៃចន្ទ ។ បន្ថែមពីលើការជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំ តុលាការបានបង្គាប់ឲ្យនាង Sugar Baby បង់ប្រាក់ពិន័យចំនួន ៨ លានយ៉េន សម្រាប់ការបញ្ឆោតបុរសមានអាយុចន្លោះពី ៥០ ទៅ ៦០ ឆ្នាំ ដោយបង្កើតរឿងដ៏សោកសៅអំពីខ្លួននាង ដើម្បីបង្ហាញពីការអាណិតអាសូររបស់ពួកគេរវាង ២០២១ និង ២០២៣។
នេះបើយោងតាមសារព័ត៌មានក្យូដូថា នាង Watanabe ក៏ត្រូវបានចោទប្រកាន់ពីបទជួយស្ត្រីអាយុ ២១ ឆ្នាំម្នាក់ក្នុងការបោកប្រាស់បុរស២នាក់ចំនួន ១០ លានយ៉េនកាលឆ្នាំ ២០២២ ដោយលក់សៀវភៅណែនាំមួយក្បាលមានចំណងជើងថា “A Reference Book for Sugar Babies”។ ការចោទប្រកាន់បន្ថែមប្រឆាំងនឹងនាង គឺការគេចវេសពីពន្ធលើប្រាក់ចំណូលដោយការលាក់បាំងប្រហែល ៤០ លានយ៉េនដែលទទួលបានពីការបោកប្រាស់ទាំងនេះ ។
នេះបើយោងតាមការវិនិច្ឆ័យថា តុលាការបានពិពណ៌នាឧក្រិដ្ឋកម្មរបស់នាងថា ជាការប្រើប្រាស់ការនិយាយផ្អែមល្ហែមដើម្បីធ្វើឲ្យជនរងគ្រោះពីកម្មវិធីណាត់ជួបស្នេហា និងលើកទឹកចិត្តឧក្រិដ្ឋកម្មស្រដៀងគ្នា៕