សិល្បៈ និង កម្សាន្ត

តារាសម្ដែងហុងកុង នាង Charmaine Sheh សប្បាយចិត្តនឹងជីវិតនៅលីវក្នុងវ័យ ៤៩ ឆ្នាំ



ហុងកុង៖តារាសម្តែងហុងកុងដ៏ល្បីល្បាញតាមរយៈពេលរឿងភាគជាច្រើន នាង Charmaine Sheh បានបង្ហាញពីការពេញចិត្តរបស់នាងជាមួយនឹងការនៅលីវនៅអាយុ ៤៩ ឆ្នាំក្នុងបទសម្ភាសន៍ថ្មីៗនេះ ។

យោងតាមសារព័ត៌មាន China Press ត្រូវបានដកស្រង់ដោយសារព័ត៌មាន Znews ថា នាង Sheh បានចែករមលែកទស្សនៈរបស់នាងអំពីជីវិតស្នេហាបច្ចុប្បន្នរបស់នាងដោយនិយាយថា ជីវិត គឺអស្ចារ្យណាស់ឥឡូវនេះ។ ខ្ញុំមិនគិតថា ការនៅលីវជារឿងធំនោះឡើយ ព្រោះវាជាជម្រើសរបស់ខ្ញុំ។


នាងបានបន្ថែមទៀតថា អរគុណចំពោះការព្រួយបារម្ភរបស់អ្នក ប៉ុន្តែខ្ញុំកំពុងរស់នៅក្នុងជីវិតដ៏មានសុភមង្គល។ នាង Sheh ក៏បានបញ្ជាក់ថា នាងមិនប្រញាប់ប្រញាល់រៀបការទេ ហើយក៏មិនមានសម្ពាធក្នុងការបង្កើតគ្រួសារដែរ។


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏គួរឲ្យកត់សម្គាល់របស់នាង Sheh ក្នុងពេលកន្លងមក គឺជាមួយនឹងតារាសម្ដែងហុងកុង Benny Chan និង Kevin Cheng។ នាងក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Julian Cheung, Ron Ng, Raymond Lam និង Joe Ma ផងដែរ។


នាង Sheh ចាប់ផ្ដើមអាជីពក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីទទួលបានតំណែងរងក្នុងការប្រកួតបវរកញ្ញាហុងកុងឆ្នាំនោះ។ នាងទទួលបានភាពលេចធ្លោជាតារាសម្តែងជាមួយ TVB ដោយសម្តែងក្នុងរឿងភាគទូរទស្សន៍ល្បីៗដូចជា “War and Beauty” “Beyond the Realm of Conscience” និង “Forensic Heroes” ។

បន្ទាប់ពីចាកចេញពី TVB ក្នុងឆ្នាំ ២០១៦ នាង Sheh បានបង្កើត Charmaine Sheh Workshop Limited និងពង្រីកអាជីពរបស់នាងនៅប្រទេសចិន។ នាងទទួលបានការសាទរជាមួយនឹងរឿងភាគទូរទស្សន៍ឆ្នាំ ២០១៨ “Story of Yanxi Palace”។


ក្នុងឆ្នាំ ២០២៣ នាងបានត្រឡប់ទៅ TVB វិញ ដោយបានបង្ហាញខ្លួនក្នុងរឿង “The Queen of News” និងទទួលបានពានរង្វាន់ជាតួឯកស្រីល្អបំផុតជាលើកទីបីរបស់នាងនៅកម្មវិធី TVB Awards ៕

ដោយ៖លី ភីលីព

Most Popular

To Top