កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ សារព័ត៌មាន Page Six បានធ្វើសេចក្ដីរាយការណ៍ឲ្យដឹងថា តារាចម្រៀង Kelly Rowland បានបង្ហាញវត្តមានក្នុងមហោស្រពភាពយន្ត Cannes Film Festival ដើម្បីចូលរួមការចាក់បញ្ចាំងជាផ្លូវការរឿង “Marcello Mio”។

នៅក្នុងកម្មវិធី Kelly បានគ្រងនូវឈុតរ៉ូបពណ៌ក្រហមឆ្អិនឆ្អៅ ជាមួយនឹងគ្រឿងអលង្ការដ៏មានតម្លៃថ្លៃ លម្អខ្លួន និងលើកសម្រស់នាងកាន់តែស្រស់ស្អាត។ ទោះជាយ៉ាងណា គ្រប់យ៉ាងបានប្រព្រឹត្តិទៅយ៉ារលូនទៅហើយ ស្រាប់តែមានបញ្ហាល្អក់កករក្នុងមួយពព្រិចភ្នែកទៅវិញ ដោយនាងបានឈ្លោះគ្នាជាមួយនឹងក្រុមការងារអ្នកសម្របសម្រួលកម្មវិធី។

ស្របពេលកំពុងញញឹមលើកដៃដាក់កាមេរ៉ា និងអ្នកទស្សនាជាច្រើននាក់ នាងប្រែមុខជាមិនសប្បាយចិត្ត អំឡុងពេលដើរឡើងកាំជណ្ដើរ។ មិនមានការបញ្ជាក់ច្បាស់ការណាមួយ ត្រូវបានលើកឡើងឡើងថាពេលនោះ ក្រុមការងារស្រីម្នាក់ដែលឈរសម្រួលនោះនិយាយអ្វីទៅកាន់ Kelly Rowland រហូតនាងខឹងសម្បារខ្លាំងបែបនេះ។

អ្វីដែលគេមើលឃើញគឺ តារាចម្រៀងខាងលើ បានលើកដៃចង្អុលមុខនារីម្នាក់នោះ ចំកណ្ដាលមុខ នៅចំពោះក្រសែភ្នែកមនុស្សជាច្រើននាក់។ នារីអ្នកសម្របសម្រួលចង់ពន្យល់ហេតុផល ពីស្ថានភាពពេលនោះដែរ ប៉ុន្តែបានមកវិញតែការប្រើសម្ដីមិនល្អក្នុងទឹកមុខមិនសប្បាយរបស់ Kelly។

ឃើញដូចស្ថានភាពពុំស្រួល ក្រុមការងារផ្សេងទៀត ក៏បានចូលមកសម្រួលកុំឲ្យ មានបញ្ហាកាន់តែធមជាងនេះ។ ទោះជាយ៉ាងណាពេលនោះ នារីដែលត្រូវបាន Kelly ស្ដីឲ្យនោះពុំបានតបតអ្វីទេ ដោយនាងប្រញាប់មកធ្វើការនាងបន្តទៀត។

ដើម្បីឲ្យកាន់តែច្បាស់ អ្នកសារព័តភមានក៏បានព្យាយាមទាក់ទងសុំការបំភ្លឺ Kelly ដែរ ប៉ុន្តែនាងពុំទទួលនោះទេ។ យ៉ាងណាក្ដី បើងាកទៅកាលពី ៣ ខែមុន តារាចម្រៀងរូបនេះក៏ធ្លាប់ថ្នាំងថ្នាក់ចិត្តនឹងកម្មវិធី Today Show ដែរ ដោយសារបន្ទប់ផ្លាស់សម្លៀកបំពាក់មិនស្តង់ដារ៕

