ឥណ្ឌា ៖ តារាសម្តែងលំដាប់ប្រទេសឥណ្ឌា និងអតីតជាបវរកញ្ញាពិភពលោកឆ្នាំ ២០០០ នាង Priyanka Chopra បានពាក់ខ្សែកពេជ្រចំនួន ២០០ ការ៉ាត់ ដែលមានតម្លៃ ៤៣ លានដុល្លារអាមេរិក ក្នុងការបង្ហាញវត្តមាន លើកម្រាល់ព្រំព្រំព៌ណក្រហម ក្នុងព្រឹត្តិការណ៍ Bulgari ។
តារាស្រីរូបនេះបានទាក់ទាញ ការចាប់អារម្មណ៍ក្នុងឈុតពណ៌ខ្មៅ និងសរំលេចដុំពេជ្រយ៉ាងប្រណិត នៅទីក្រុង Rome កាលពីថ្ងៃទី ២០ ខែឧសភា ថែមទំាងបង្ហាញភាពលេចធ្លោ ក្នុងចំណោមតារាសម្តែងល្បី លើពិភពលោក ។
យោងតាមទស្សនាវដ្តី Vogue បានប្រាប់ឲ្យដឹងថា ខ្សែកនេះជាផ្នែកមួយនៃការប្រារព្ធខួបលើកទី ១៤០ របស់ព្រឹត្តិការណ៍ Bulgari របស់ពួកគេ។ គ្រាប់ពេជ្ររាងដូចផ្លែក្រូចចំនួន ៧ ដែលមានទំហំសរុប ១៤០ ការ៉ាត់នៅលើរង្វង់ធំដែលរចនាជាសត្វពស់តុបតែងដោយត្បូងពេជ្រកាត់រាងជារង្វង់ចំនួន ៦៩៨។
ខ្សែកនេះត្រូវបាន Bulgari ពិពណ៌នាថា ជាស្នាដៃសិល្បៈដ៏ប្រណិតបំផុតដែលពួកគេមិនធ្លាប់បានផលិតដោយដាក់ឈ្មោះថា Serpenti Aeterna។ វាត្រូវបានចំណាយ ពេលអស់ ២,៨០០ ម៉ោងដើម្បីធ្វើឡើង ហើយត្រូវបានប្រារព្ធសម្រាប់ភាពបរិសុទ្ធមិនអាចប្រៀបផ្ទឹមបាន ដូចដែលបានកត់ សម្គាល់ដោយម៉ាក ។
ព្រឹត្តិការណ៍នោះ តារាឥណ្ឌាបានជួបជាមួយតារាសម្ដែងអាមេរិក Anne Hathaway តារាសម្ដែងអាមេរិក-ចិន Liu Yifei តារាសម្តែងតៃវ៉ាន់ Shu Qi តារាម៉ូដែលជប៉ុន Hikari Mori និងតារាអ៊ីតាលី Alessandro Gassman ។
នាង Chopra មានភាពស្រឡាំងកាំងម្តងទៀតនៅឯការជួបជុំ Bulgari មួយផ្សេងទៀតនៅថ្ងៃបន្ទាប់ ជាកន្លែង ដែលនាងបង្ហាញសក់វែងវែង និងរ៉ូបកវែងដ៏ក្រាស់។ នាងបានបំពាក់ដោយខ្សែកត្បូងកណ្តៀង និងចិញ្ចៀនត្បូងកណ្តៀង សម្របសម្រួលពីម៉ាក ។
នាង Chopra អាយុ ៤២ ឆ្នាំ បានឈ្នះតំណែងបវរកញ្ញាឥណ្ឌា និងបវរកញ្ញាពិភពលោកក្នុងឆ្នាំ ២០០០។ នាងជាប់ចំណាត់ថ្នាក់ ក្នុងចំណោមតារាស្រី ដែលរកចំណូល បានច្រើនជាងគេរបស់ឥណ្ឌា និងទទួលបានការសាទរ ជាអន្តរជាតិ ដោយបានបង្ហាញខ្លួន ក្នុងបញ្ជីអ្នកមានឥទ្ធិពលបំផុតទាំង ១០០ ក្នុងឆ្នាំ២០១៦ របស់ទស្សនាវដ្ដី Time ៕
ដោយ៖លី ភីលីព