រ៉ងហ្គូន៖ បវរកញ្ញាទីក្រុងរ៉ងហ្គូន (ខាងជើង) កញ្ញា Thet San Andersen បានគ្រងដំណែងជាបវរកញ្ញាចក្រវាឡិ៍ មីយ៉ាន់ម៉ា ឆ្នាំ២០២៤ ក្នុងវគ្គផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាឡិ៍ មីយ៉ាន់ម៉ាឆ្នាំ២០២៤ ដែលបានប្រព្រឹត្តធ្វើឡើងនៅទីក្រុងរ៉ងហ្គូន កាលពីរាត្រីថ្ងៃសុក្រ ។
បេក្ខនារីដែលមានរូបសម្រស់សរុបចំនួន៥២នាក់ តំណាងឱ្យទីក្រុងធំៗក្នុងប្រទេសមីយ៉ាន់ម៉ា បានចូលរួមក្នុងការប្រកួតប្រជែងនេះ ។
កញ្ញា Thet San Andersen ដែលតំណាងឱ្យអ្នកស្រុករស់នៅ តំបន់ភាគខាងជើងនៃទីក្រុងរ៉ងហ្គូន បានឈ្នះម្កុដជាបេក្ខនារី ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡិ៍ លើកទី៧៣ ដែលនឹងធ្វើឡើង នៅប្រទេសម៉ិកស៊ិកនាពេលខាងមុខ ។
គួរបញ្ជាក់ថា កម្មវិធីជ្រើសរើសបវរកញ្ញាចក្រវាឡិ៍មីយ៉ាន់ម៉ា ឆ្នាំ២០២៤ គឺជាលើកទី១១ហើយដែលរៀបចំតាំងពីឆ្នាំ២០១៣ ហើយម្ចាស់ពានមុនគេ គឺនាង Amara Bo មកពី Kengtung មកពីរដ្ឋ Shan ភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា