សិល្បៈ និង កម្សាន្ត

ម្ដាយ របស់តារាសម្ដែងតៃវ៉ាន់ Jin Cheng បង្កការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោកស្រី សម្លៀកឈុតប៊ីគីនី ចូលរួមពិធីមង្គលការ កូនស្រីខ្លួន

តៃវ៉ាន់ ៖ ម្ដាយរបស់តារាសម្ដែងស្រីតៃវ៉ាន់ Jin Cheng លោកស្រី Paulina បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់លោកស្រី ចំពោះការជ្រើសរើសសម្លៀកបំពាក់ របស់លោកក្នុងការចូល រួមពិធីមង្គលការ កូនស្រីរបស់លោកស្រី ដោយលោកស្រី បានស្លៀករ៉ូបសិចស៊ី មើលឃើញាំឈុតប៊ីគីនី ពណ៌ខៀវនៅក្នុងរ៉ូបនោះ ។

នេះបើយោងតាម Bored Panda បានប្រាប់ឲ្យដឹងថា ការសម្រេចចិត្តបែបនេះ បានកើតឡើង បន្ទាប់ពីកូនស្រី របស់លោកស្រី បានស្នើសុំលោកស្រី កុំស្លៀកសម្លៀកបំពាក់ពណ៌ស ដោយខ្លាចថាវាអាចមើល រំលងគូស្វាមីភរិយាថ្មីថ្មោង ។

រូបភាពនៃគ្រួសារក្នុងពិធីមង្គលការ ដែលបានប្រារព្ធពិធីនាង Jin Cheng និងសហជីពរបស់ លោក Aky Niwa ជាប្តីជនជាតិអាល្លឺម៉ង់របស់នាង បន្ទាប់ពីទំនាក់ទំនងអស់រយៈពេល ៤ ឆ្នាំ ត្រូវបានចែករម្លែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និង នាំឲ្យមានប្រតិកម្មជាច្រើននាក់ ។ មនុស្សជាច្រើនបានរិះគន់ជម្រើស របស់លោកស្រី Paulina ដោយអះអាងថា វាមិនសមរម្យ សម្រាប់ពិធីមង្គលការ ។

អ្នកអត្ថាធិប្បាយតាមអ៊ីនធើណេតម្នាក់ បានកត់សម្គាល់ថា ការស្លៀកប៊ីគីនីទៅពិធីមង្គលការ មិនសមរម្យទេ។ ចំណែកម្នាក់ទៀតបានបន្ថែមថា ខ្ញុំមិននឹកស្មានថា ម្ដាយរបស់កូនក្រមុំ ធ្វើបែបនឹងឡើយ និយាយយ៉ាងណាអំពីរឿងនេះ ។

អ្នករិះគន់ក៏បានលើកឡើងថា ឈុតសម្លៀកបំពាក់នេះ នឹងស័ក្តិសមជាងសម្រាប់ការដើរលេងតាមឆ្នេរ ហើយបានសម្តែងការព្រួយបារម្ភថា វាអាចនឹងធ្វើឲ្យកូនក្រមុំខូចចិត្ត។ យ៉ាងណាក៏ដោយ មានអ្នកខ្លះសរសើររូបរាងរបស់លោកស្រី Paulina ដោយអ្នកសរសើរម្នាក់បានបញ្ចេញមតិថា “Wow នាងមើលទៅអស្ចារ្យក្នុងវ័យ ៥៧ ឆ្នាំមែនទេ?

ម្នាក់ទៀតបានសម្តែងការគាំទ្រចំពោះ Paulina ថា ប្រសិនបើអ្នកមានរូបរាងកាយល្អឥតខ្ចោះ ចូរអួតវាទៅ ៕
ដោយ៖លី ភីលីព

Most Popular

To Top