Angelina Jolie បានបង្ហាញស្នាមសាក់ថ្មី របស់នាងនៅក្នុងកម្មវិធី ពានរង្វាន់ Tony Awards ឆ្នាំ ២០២៤ ដែលជាសត្វស្លាបខ្មៅ តូចមួយនៅចំកណ្តាលទ្រូង ។ មិនតែប៉ុណ្ណោះ រូបសាកនេះហាក់ស្រដៀងគ្នាខ្លាំងទៅនឹងស្នាមសាកលើដៃ Shiloh។
កាលពីនៅថ្ងៃទី ១៦ ខែមិថុនាកន្លងទៅនេះ Angelina Jolie បានក្លាយជាទៅចំណាប់អារម្មណ៍ នៅពេលដែលនាងបានបង្ហាញខ្លួន នៅលើកំរាលព្រំក្រហម ក្នុងកម្មវិធី ពានរង្វាន់ Tony Awards ប្រចាំឆ្នាំលើកទី ៧៧ ក្នុងសម្លៀកបំពាក់ពណ៌កាប់ស្ទាំងស្រាល ចាយរាងតូចច្រឡឹង ជះសម្រស់ក្នុងវ័យ៤៩ឆ្នាំ ព្រមទាំងបានបង្ហាញ ស្នាមសាក់ថ្មី នៅចំកណ្ដាលដើមទ្រូងផងដែរ ។
ស្នាមសាករូបសត្វបក្សីតូច ពណ៌ខ្មៅស្រាល ។ យោងទៅតាមគោលគំនិត សត្វបក្សី គឺជានិមិត្តរូបនៃក្តីសង្ឃឹម សេចក្តីអំណរ សេរីភាព និងភាពស្មោះត្រង់។ បក្សីនេះក៏តំណាងឱ្យភាពស្មោះត្រង់ សន្តិភាព និងសុភមង្គលផងដែរ ។ លើសពីនេះ វាក៏បង្កប់នូវអត្ថន័យការពារ ដឹកនាំ ជំនះទុក្ខលំបាក។
បន្ថែមពីលើនេះស្នាមសាក់ នៅលើទ្រូងតំណាងឱ្យសេចក្តីស្រឡាញ់ និងទំនាក់ទំនងផ្លូវចិត្តដ៏រឹងមាំ វាក៏បង្ហាញពីភាពរឹងមាំ ភាពក្លាហាន និងការតាំងចិត្ត ដើម្បីបន្តក្តីសុបិន និងមហិច្ឆតា ។ ក្រៅពីនេះ ស និងខ្មៅតំណាងឱ្យភាពធន់ ការសម្របខ្លួន ក៏ដូចជាការរុករកឆ្លងកាត់ឧបសគ្គលំបាកៗ វាហាក់ឆ្លុះបញ្ចាំងពីជីវិតធ្លាប់ឆ្លង់ កាត់របស់តារាស្រីរូបនេះ ។
យ៉ាងណាមិញបន្ទាប់ពីបានឃើញស្នាមសាក់លើទ្រូងរបស់ Angelina អ្នកគាំទ្រម្នាក់ បានលើកឡើងថា Shiloh ក៏មានស្នាមសាក់នេះ នៅលើដៃរបស់នាងផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ រូបភាពដែលផ្តល់ដោយអ្នកនិយមលេងអ៊ីនធឺណែត គឺមិនច្បាស់នោះទេ ដូច្នេះវាមិនច្បាស់ទេថា តើ Shiloh ពិតជាមានស្នាមសាក់រូបបក្សី នៅលើដៃរបស់នាងឬយ៉ាងណា។
ស្នាមសាក់ថ្មីនេះ បាននាំសំណាងសម្រាប់ Angelina Jolie ក្នុងការបង្ហាញខ្លួនដំបូងរបស់នាង ដោយបានឈ្នះពានរង្វាន់ Tony Award ជាលើកដំបូង សម្រាប់ការផលិតរឿង The Outsiders។ ការងារនេះបានទទួលការតែងតាំងចំនួន ១២ និងឈ្នះពានរង្វាន់ចំនួន ៤ រួមទាំងប្រភេទសំខាន់បំផុតគឺ Best Musical ៕