វៀតណាម ៖ បុរសជនជាតិវៀតណាមម្នាក់ ដែលរស់នៅខេត្ត Lang Son ប្រទេសវៀតណាម បានចូលលួចមាស៥តម្លឹង នៅព្រះវិហារបរិសុទ្ធមួយកន្លែង ដើម្បីទិញម៉ូតូមួយគ្រឿង ជាកាដូថ្ងៃខួបកំណើតគូស្នេហ៍ របស់ខ្លួន ចំពោះកាដូពិសេសនេះ ធ្វើឲ្យលោកក្លាយ ជាចោរចិត្តសោះ ។
លោក Nguyen Da Thuan អាយុ ៣០ ឆ្នាំ ត្រូវបានប៉ូលិស មកពីស្រុក Huu Lung ភាគខាងជើងខេត្តជាប់ព្រំដែន ឃុំខ្លួនពីបទលួចកាលពីថ្ងៃចន្ទ ។ នៅម៉ោង ១ រសៀល យោងតាមក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែមិថុនា លោក Thuan បានចូលទៅក្នុងប្រាសាទ Cong Dong Bac Le ក្នុងឃុំ Tan Thanh ដោយស្លៀកពាក់ជាអ្នកទៅព្រះវិហារ។
លោកបានបើកទ្វារចេញដោយសម្ងាត់ មុនពេលចូលទៅក្នុងតំបន់រួមនៃទីសក្ការៈ។ នៅយប់នោះ លោកបានយកមាស ៥ តម្លឹង និងសាច់ប្រាក់ចំនួន ៥ លានដុង (១៩៦.៤០ ដុល្លារ) ដែលមានតម្លៃសរុបប្រហែល ៣៨០ លានដុង។ លោក Thuan បានភៀសខ្លួនតាមតំបន់មួយចំនួន រួមទាំងខេត្តភាគខាងជើង Bac Giang, Hai Duong និង Nam Dinh ក៏ដូចជាទីក្រុងកំពង់ផែ Hai Phong ក្នុងខេត្ត Quang Ninh។
នៅទីនោះ លោកបានជិះឡានក្រុងទៅកាន់ប្រទេសវៀតណាមភាគកណ្តាល ហើយចុងក្រោយទៅដល់ទីក្រុងហូជីមិញ។ ពេលមួយនៅទីក្រុងភាគខាងត្បូង លោក Thuan បានព្យាយាមទិញលិខិតឆ្លងដែន ដើម្បីឲ្យលោកអាចភៀសខ្លួន ទៅបរទេស។ នៅម៉ោង ១១ យប់ នៅថ្ងៃទី២១ ខែមិថុនា លោកត្រូវបានចាប់ខ្លួននៅសណ្ឋាគារមួយក្នុងស្រុក Go Vap។
លោក Thuan បានសារភាពចំពោះឧក្រិដ្ឋកម្មរបស់លោ ដោយលោកនិយាយថា លោកបានលក់មាសទៅហាងចំនួន៣នៅ Hai Phong និង Hai Duong ក្នុងតម្លៃសរុប ២២៧ លានដុង ។ លោកបានប្រើលុយ មួយចំនួន ទិញម៉ូតូឲ្យគូស្នេហ៍ ជាកាដូថ្ងៃខួបកំណើត ។ លោកបានចំណាយ ពេលដែលនៅសល់លើខ្លួនលោក ៕
ដោយ៖លី ភីលីព