ប៉ារីស ៖ តារា K-pop ដែលជាក្រុមតារាចម្រៀង ប្រុសកូរ៉េខាងត្បូង Megastar Seventeen បាននិយាយកាលពីថ្ងៃពុធថា ពួកគេមានកិត្តិយស ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ របស់អង្គការយូណេស្កូ “UNESCO” ជាផ្លូវការហើយ ។
សមាជិក Seventeen លោក Joshua Hong បាននិយាយនៅទីស្នាក់ការកណ្តាល នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិថា យើងមានការបន្ទាបខ្លួន និងស្ញប់ស្ញែងក្នុងការឈរ នៅចំពោះមុខអ្នកជាលើកដំបូង ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ UNESCO សម្រាប់យុវជន ។
លោកបានបន្តថា វាជាកិត្តិយសដ៏អស្ចារ្យបានតំណាងឲ្យយុវជននាពេលបច្ចុប្បន្ននេះ ដែលជាក្រុមអាទិភាព សម្រាប់អង្គការយូណេស្កូ។
អគ្គនាយក UNESCO លោកស្រី Audrey Azoulay បាននិយាយថា ភាពជាដៃគូជាមួយក្រុមតារាចម្រៀងប្រុសកូរ៉េខាងត្បូង Seventeen នឹងបន្ថែមសន្ទុះយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង។អ្នកស្រីបានបន្ថែមថា ពួកគេនឹងក្លាយជាស្ពានដ៏អស្ចារ្យមួយរវាងយើង អង្គការយូណេស្កូ តម្លៃរបស់យើង អ្វីដែលយើងឈរសម្រាប់គោលបំណងរបស់យើងសម្រាប់សន្តិភាព និងយុវជន។
យោងតាមសហព័ន្ធអន្តរជាតិនៃឧស្សាហកម្មសំឡេង (IFPI) បានឲ្យដឹងថា ក្រុមតន្រ្តីកូរ៉េខាងត្បូងដ៏ខ្លាំងចំនួន ១៣ បានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីនាង Taylor Swift សម្រាប់ប្រាក់ចំណូលសកលកាលពីឆ្នាំមុន។ ពួកគេក៏បានឈរនៅលើកំពូលតារាងអាល់ប៊ុម IFPI ក្នុងឆ្នាំ ២០២៣ ជាមួយនឹង “FML” ហើយបានប្រមូលផ្តុំការផ្សាយរាប់ពាន់លានតាមអ៊ីនធើណេត។
ក្រុមនេះបានធ្វើការជាមួយនឹងអង្គការមិនសូវជាផ្លូវការ និងបានអនុវត្តរួចហើយនៅការិយាល័យ UNESCO Paris ក្នុងខែវិច្ឆិកា។ ឯកអគ្គរដ្ឋទូតបច្ចុប្បន្នផ្សេងទៀតរួមមានកីឡាករបាល់ទាត់ប្រេស៊ីល Vinicius តារាសម្តែង Rossi de Palma និង Forest Whitaker និងមេចុងភៅជនជាតិអ៊ីតាលី-អាហ្សង់ទីន Mauro Colagreco ៕
ដោយ៖លី ភីលីព