សិល្បៈ និង កម្សាន្ត

តារាចម្រៀង រ៉េបដ៏ល្បីរបស់អាមេរិក ធ្វើដំណើរមកដល់ទីក្រុងមូស្គូ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តារារ៉េបដ៏ល្បីរបស់អាមេរិក Kanye West ដែលត្រូវបានគេស្គាល់ថា Ye ត្រូវបានគេប្រទះឃើញមានវត្តមាននៅទីក្រុងមូស្គូប្រទេសរុស្សី។

វីដេអូមួយបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យដែលបង្ហាញពីមនុស្សម្នាក់ក្នុងឈុតសំពត់ពណ៌សស្រដៀងនឹងម្ចាស់ពានរង្វាន់ Grammy បានធ្វើដំណើរចូលទៅក្នុងសណ្ឋាគារមួយនៅកណ្តាលរដ្ឋធានីនៃប្រទេសរុស្ស៊ីហើយឃ្លីបមួយទៀត ជាក់ស្តែងបានបង្ហាញគាត់ និងបក្ខពួករបស់គាត់នៅខាងក្នុងផ្លូវក្រោមដីសម្រាប់អ្នកថ្មើរជើងក្បែរទីលានក្រហម។

បន្តិចក្រោយមក Kanye បានបង្ហាញខ្លួនដើម្បីបញ្ជាក់ពីការធ្វើដំណើររបស់គាត់ទៅកាន់ប្រទេសរុស្ស៊ីដោយបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមរុស្ស៊ី VK ដោយនិយាយថា ជំរាបសួរទីក្រុងម៉ូស្គូ ។

របាយការណ៍មុននេះបាននិយាយថា តារារ៉េបរូបនេះបានមកដល់រដ្ឋធានីរុស្ស៊ី ដើម្បីសម្តែងនៅកីឡដ្ឋាន Luzhniki ដែលជាកន្លែងដ៏ធំបំផុតក្នុងទីក្រុងមូស្គូ ដែលត្រូវបានគេស្គាល់ជាអន្តរជាតិ សម្រាប់ការធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រនៃ FIFA World Cup 2018 និងការប្រគុំតន្ត្រីជាច្រើនដោយតារាពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top