កូរ៉េខាងត្បូវ ៖ តារាចម្រៀងដ៏ល្បីល្បាញ លំដាប់ពិភពលោក នាង Lisa សមាជិកក្រុមចម្រៀងស្រីកូរ៉េខាងត្បូង Blackpink បានលេចលឺពាក្យ ចចាមអារ៉ាមយ៉ាងខ្លាំង មកលើនាងពាក់ព័ន្ធនឹងការពង្រីកដើមទ្រូង ដោយសារតែនាងមាន ដើមទ្រូងធំជាង មុនដែលបានបង្ហាញវត្តមាន សិចស៊ីក្នុងវីដេអូចម្រៀង ចុងក្រោយសម្រាប់បទចម្រៀងរបស់នាង “Rockstar” ។
វីដេអូខ្លីៗមានរយៈពេល ១០ វិនាទីដែលបានចេញផ្សាយ នៅថ្ងៃទី ២៦ ខែមិថុនា នាង Lisa ស្លៀកសម្លៀកបំពាក់សិចស៊ី ដោយនាងបានពាក់អៀមរូប ផ្កាយបញ្ចេញគល់ដើមទ្រូង ធំចំពោះរូបភាពរបស់នាង ។ អ្នកទស្សនាបានកត់សម្គាល់ថា ដើមទ្រូងរបស់នាង មើលទៅដើមទ្រូង ធំជាងមុន បើធៀបនឹងកាលពីមុន ក្នុងឈុត ដែលនាងពាក់អាវធំរាងដូចតារា ដែលនាំឲ្យអ្នកគាំទ្រមានការចោទប្រកាន់ អំពីការកែសម្ផស្សរបស់នាង ។
ការរំពឹងទុកអំពីការវះកាត់កែសម្ផស្សរបស់នាង Lisa បានកើតឡើង បន្ទាប់ពីការបង្ហាញខ្លួនរបស់នាងនៅវិមាន Buckingham ក្នុងអំឡុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ទៅកាន់ចក្រភព អង់គ្លេស កាលពីខែវិច្ឆិកាឆ្នាំមុន ដែលដើមទ្រូងរបស់នាងហាក់ ដូចជាច្បាស់ជាងការសង្កេតពីមុន ។
លោក វេជ្ជបណ្ឌិត Charles S. Lee គ្រូពេទ្យវះកាត់កែសម្ផស្សមានមូលដ្ឋាននៅ Beverly Hills បានផ្តល់យោបល់ថា នាង Lisa អាចជាសមាជិកក្រុម Blackpink បានឆ្លងកាត់នីតិវិធីច្រើនបំផុត ដើម្បីធ្វើឲ្យរូបរាង របស់នាងកាន់ស្អាតជាងមុន។ លោកជឿថា ការកែប្រែរបស់នាង អាចរួមបញ្ចូលការវះកាត់ត្របកភ្នែក កែច្រមុះ ពង្រីកជ្រុងភ្នែក ការដាក់ចង្កា និងការកែបបូរមាត់សម្រាប់ បបូរមាត់ខាងលើពេញលេញ ៕