សិល្បៈ និង កម្សាន្ត

នាង Rosé សមាជិក ក្រុមតារាចម្រៀង Blackpink និងតារាសម្ដែង Cha Eun Woo លួងទាក់ទងគ្នា អស់រយៈពេល ៤ ឆ្នាំហើយ

Rosé and Cha Eun Woo's Instagram

កូរ៉េខាងត្បូង ៖ តារាចម្រៀងកូរ៉េខាងត្បូងនាង Rosé សមាជិកក្រុមតារាចម្រៀង Blackpink និងតារាសម្ដែងកូរ៉េ លោក Cha Eun Woo ត្រូវបានអ្នកគាំទ្រ ប៉ាន់ស្មានថា អ្នកទំាង២ នាក់មានទំនាក់ទំនងស្នេហា អស់រយៈពេល ៤ ឆ្នាំហើយ បន្ទាប់ពីអ្នកគាំទ្រ បានឃើញការ បង្ហោះរូបថត នៅលើបណ្តាញសង្គមស្រដៀងគ្នា និងការឆែកឆេរនៅទីតាំងដូចគ្នា ។

វីដេអូ TikTok ដែលចងក្រងជាភស្តុតាង នៃទំនាក់ទំនងរបស់ពួកគេបានផ្ទុះឡើងដោយមានការចូលមើលជាង ៦០០ k ។ វីដេអូនេះអះអាងថា ទំនាក់ទំនងរបស់ពួកគេ បានចាប់ផ្តើមនៅឆ្នាំ ២០២១  នៅពេលពួកគេបានទៅទស្សនាការតាំងពិពណ៌ដូចគ្នា ហើយបានចែករម្លែករូបថត នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមត្រឹមតែ ១៥ ថ្ងៃប៉ុណ្ណោះ។

នៅឆ្នាំ ២០២២ អ្នកទាំង២នាក់បានចូលរួមកម្មវិធី Paris Fashion Week ដោយបង្ហោះរូបថតពីកន្លែងស្រដៀងគ្នា រួមទាំងភោជនីយដ្ឋានដូចគ្នាផងដែរ។ ពួកគេក៏បានបង្ហោះរូបថតជាច្រើនសន្លឹកដោយ ថតរូបនៅទីតាំងផ្សេងៗនៅចុងខែមករា និងដើមខែកុម្ភៈ ឆ្នាំ ២០២២ ស្របតាមនិន្នាការ “lovestagram” ដែលពេញនិយមក្នុងចំណោមគូស្នេហ៍។

កាលពីដើមឆ្នាំនេះ ពួកគេបានបង្ហោះរូបភាព ពីការទស្សនា របស់ពួកគេទៅកាន់សារមន្ទីរ TeamLabs Planets ក្នុងប្រទេសជប៉ុន ទោះបីជានៅឆ្ងាយពីគ្នា ប៉ុន្មានថ្ងៃក៏ដោយ។ អ្នកគាំទ្រមួយចំនួនច្រានចោលករណីទាំងនេះថា នេះជាការចៃដន្យ អ្នកផ្សេងទៀតមើលឃើញថា វាជាសញ្ញានៃទំនាក់ទំនងស្នេហា ហើយទាំងនាង Rosé និងលោក Cha Eun Woo មិនបានធ្វើអត្ថាធិប្បាយ លើពាក្យចចាមអារ៉ាមនេះទេ ៕

Most Popular

To Top