ថៃ ៖ អ្នកលក់មាន់បំពងក្នុងប្រទេសថៃ បានក្លាយជាប្រធានបទ ក៏ក្តៅគគុកលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារតែនាងស្រដៀង នឹងតារាចម្រៀងស្រីកូរ៉េខាងត្បូងនាង Lisa សមាជិកក្រុមចម្រៀងស្រីកូរ៉េខាងត្បូង K-pop Blackpink ដ៏ល្បីល្បាញលំដាប់ពិភពលោក ។
កាសែត The Straits Times រាយការណ៍ថា វីដេអូរបស់នាង Kulthida អាយុ ១៧ ឆ្នាំ ត្រូវបានគេស្គាល់ថា នាង Yeehwa លក់មាន់បំពងនៅផ្សារ Wat Asokaram នៅខេត្ត Samut Prakan ខេត្តជិតខាងទីក្រុងបាងកក មានអ្នកចូលមើល រាប់លាននៅលើ TikTok ដោយមានមនុស្សជាច្រើន បានប្រៀបធៀននា ទៅនឹងតារាចម្រៀង K-pop គឺនាង Lisa ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ។
យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា នាង Yeehwa បច្ចុប្បន្នជានិស្សិតនៅខេត្ត Phichit ភាគខាងជើងប្រទេសថៃ។ នាងបានត្រឡប់ទៅខេត្ត Samut Prakan វិញ ក្នុងអំឡុងពេលឈប់សម្រាកសិក្សារបស់នាង ដើម្បីជួយលក់ម្តាយនាងនៅផ្សារ Wat Asokaram ។
ចំពេលកំពុង មានកេរ្តិ៍ឈ្មោះល្បីល្បាញតាមអនឡាញ នាង Yeehwa បញ្ជាក់ថា ការចាប់អារម្មណ៍នេះខ្ញុំ មានការខ្មាសអៀនបន្តិច នាងក៏មានភាព ត្រេកត្រអាល និងចង់ស្វែងរកឱកាសក្នុងវិស័យសិល្បៈ ចូលរួមក្នុងសកម្មភាពសិល្បៈរបស់សាលាផងដែរ។ នាង Yeehwa បានបន្តថា ខ្ញុំសប្បាយចិត្ត និងរំភើប ដែលមើលទៅដូចជាតារាចម្រៀង ដ៏គួរឲ្យកោតសរសើរដូចជា នាង Lisa ៕