បើយោងតាមប្រភពប្រាប់ ទៅកាន់សារព័ត៌មាន PEOPLE បានឱ្យដឹងថា Pitt បានទទួលបានអារម្មណ៍សប្បាយរីករាយ និងផ្អែមល្ហែមខ្លាំង ក្នុងជីវិតបន្ទាប់បានមាន ទំនាក់ទំនងល្អជាមិត្តស្រីថ្មី Ines de Ramon ក្រោយអ្នកទាំងពីរ បានផ្លាស់មករស់នៅជាមួយគ្នា។
ចំណងស្នេហារវាង Brad Pitt និង Ines de Ramon កាន់តែរឹងមាំខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ។ ហើយបន្ទាប់ពីការបង្ហាញខ្លួន នាពេលថ្មីៗនេះរបស់គូស្នេហ៍ នៅក្នុងកម្មវិធី British Grand Prix ប្រភពជិតស្និទ្ធនឹង Pitt បានប្រាប់ PEOPLE ថាតារាសម្តែងអាយុ ៦០ ឆ្នាំរូបនេះ ហាក់មានស្នាមញញឹមច្រើន និងសប្បាយចិត្ត ជាមួយមិត្តស្រីរបស់គាត់ បន្ទាប់ពីទាក់ទងគ្នាបានជាងមួយឆ្នាំ ។
ប្រភពស្និទ្ធស្នាល Pitt បាននិយាយថា៖ «អ្វីៗពិតជាអស្ចារ្យតាំងពីពួកគេផ្លាស់មករស់នៅជាមួយគ្នា ។ “វាជាទំនាក់ទំនងដ៏ជ្រាលជ្រៅ» “ប្រភពបន្ថែមថា “Brad ស្រឡាញ់លើចំណុចច្រើនរបស់ Ines នាងពិតជាអស្ចារ្យណាស់សម្រាប់គាត់” ៕