ថៃ៖ទំនាក់ទំនងស្នេហារបស់តារាសម្តែងស្រីថៃ នាង Nine Naphat ជាមួយតារាសម្តែងថៃ លោក Baifern Pimchanok បានបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីអ្នកទំាង ២នាក់រស់នៅជាមួយអស់រយៈពេល ២ ឆ្នាំ ដោយលោកគិតថា ម្តាយរបស់លោកមានសារសំខាន់ជាងមិត្តស្រី។
យោងតាមគេហទំព័រ Koreaboo ប្រាប់ឲ្យដឹងថា នាង Nine បានសម្តែងថា លោកមិនអាចដោះស្រាយភាពឯការបស់ម្តាយលោកបានឡើយ ខណៈលោកនៅជាមួយមិត្តស្រីរបស់លោក។ នាងបានបន្តថា វាជាកំហុសរបស់ខ្ញុំ ដែលខ្ញុំមិនអាចមានតុល្យភាពទំនាក់ទំនងរបស់ខ្ញុំបានល្អ។
អ្នកគាំទ្រប្រតិកម្មចំពោះការបែកបាក់ទាំងសោកសៅ ដោយរិះគន់ម្តាយមិនទទួលយកឯករាជ្យភាពរបស់កូនប្រុស។ អ្នកប្រើ X ម្នាក់បានបញ្ចេញមតិថា ការជ្រើសរើសយកម្តាយរបស់លោក Baifern Pimchanok ពិតជាត្រឹមត្រូវ ដោយសារម្តាយគ្រប់រូបតែងតែជូនពរកូន និងថែទំាងតាំងពីបាតជើងក្រហម ចំពោះការជូនពរគឺជាកត្តាចាំបាច់សម្រាប់កូនបុ្រសស្រី។
អ្នកប្រើបណ្តាញសង្គម X ម្នាក់ទៀតបានសរសេរថា មនុស្សគ្រប់រូបគួរតែមានសិទ្ធិជ្រើសរើសមនុស្សដែលខ្លួនស្រលាញ់ ហើយពួកគេនឹងចំណាយពេលអស់មួយជីវិតជាមួយដៃគូ៕