ថៃលតារាសម្ដែងថៃ ដ៏ល្បីល្បាញ នាង Baifern Pimchanok ដែលល្បីក្នុងរឿង “ស្លឹកឈើជ្រុះ” បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង បន្ទាប់ពីនាងបែកបាក់ ជាមួយមិត្តប្រុសជាងតារាសម្តែងថៃ លោក Nine Naphat ក្រោយពីរស់នៅនឹងគ្នា អស់រយៈពេល ២ ឆ្នាំ ។
នេះបើយោងតាមសារព័ត៌មានថៃ បានប្រាប់ឲ្យដឹងថា នាង Baifern Pimchanok បានចូលរួមក្នុងពិធីបើកសម្ពោធខ្សែភាពយន្តថ្មីរបស់នាង គឺរឿង “Thong Prakaisaed” (Golden Spark) នៅទីក្រុងបាងកក កាលពីថ្ងៃទី ១១ ខែកក្កដា ។
នាងបញ្ជាក់ថា ការបែកគ្នាជាមួយលោក Nine Naphat ជាការសម្រេចចិត្តគ្នាទៅវិញទៅមក បន្ទាប់ពីពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ហើយនាងមិនមាន អារម្មណ៍ឈឺចាប់នោះទេ។
នាង Baifern បានរៀបរាប់ពីការ មើលវីដេអូរបស់លោក Nine កាលពីថ្ងៃទី ៤ ខែកក្កដា ដោយទទួលស្គាល់ការឈឺចាប់របស់គាត់ ប៉ុន្តែបញ្ជាក់ពីការយោគយល់គ្នា ទៅវិញទៅមកថា វាជាជម្រើសដ៏ល្អបំផុត។ ក្រុមគ្រួសាររបស់ពួកគេត្រូវបានគេជូនដំណឹង និងគាំទ្រ ហើយនាង Baifern ជូនពរអតីតមិត្តប្រុសនាងមានសុភមង្គល រក្សាមិត្តភាពរបស់ពួកគេ ។
ដោយប្រភពអះអាងថា អ្នកទាំង២ បានសម្តែងរួមគ្នាក្នុងរឿងភាគថៃដ៏ពេញនិយមឆ្នាំ ២០១៩ “Friend Zone” ហើយចាប់ផ្តើមទាក់ទងគ្នានៅឆ្នាំ ២០២២ ។ ពាក្យចចាមអារ៉ាមអំពីការ បែកបាក់បានកើតឡើងកាលខែឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីពួកគេធ្វើដំណើរទៅប្រទេសស្វីស ហើយលោក Nine Naphat បានបញ្ចប់ទំនាក់ទំនង ដោយសារតែម្តាយរបស់លោក ៕