ភ្នំពេញ៖ ពិតជាសំណាងនៅក្នុងគ្រោះថ្នាក់ បុរសអ្នកនេសាទជនជាតិខ្មែរ២នាក់ ដែលលិចទូកកណ្តាលសមុទ្រ ម្តុំខាងជើងកោះថាស វេលាម៉ោងជាង៨យប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់មកត្រូវបានក្រុមការងារអូបរ័ល្បឿនលឿន អ្នកឧកញ៉ា ទៀ វិចិត្រ ចេញទៅស្វែងរក និងបានជួយសង្គ្រោះ ស្រង់រួចផុតពីគ្រោះថ្នាក់។
តាមការបញ្ជាក់ពីជនរងគ្រោះឲ្យដឹងថា ទូកបានលិចពេលមានភ្លៀង ខ្យល់និងរលកខ្លាំង និងថាក្រោយទូកលិច ជនរងគ្រោះទាំង២នាក់តោងប៊ីដុង ហែលបណ្តែតទឹកសមុទ្រ ប្រហែលជិតមួយម៉ោង ហើយជាសំណាងល្អ បុណ្យល្អ ក៍បានក្រុមការងារសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ចេញមកជួយសង្គ្រោះ ក្នុងពេលដែលនៅលើសមុទ្រកំពុងមានភ្លៀងផង ខ្យល់និងរលកធំៗផង៕