Shiloh កូនស្រីទីច្បងរបស់ Angelina Jolie និង Brad Pitt កំពុងស្ថិតក្នុងដំណើរការនីតិ វិធីចាំបាច់ ដើម្បីដកនាមត្រកូល របស់ឪពុកនាង ចេញពីឈ្មោះរបស់នាង។ ចំណាត់ការចុងក្រោយនេះ គឺជាការប្រកាសជាសាធារណៈនៅក្នុងសារព័ត៌មាន។

កាលពីថ្មីៗកន្លងទៅនេះ Shiloh Jolie-Pitt បានបង្ហោះព័ត៌មានមួយនៅក្នុង Los Angeles Times ដោយប្រកាសថានាងនឹងដកពាក្យ “Pitt” ចេញពីនាមត្រកូលរបស់នាង ។ ជុំវិញបញ្ហានេះមានមហាជនគិតថា នេះគ្រាន់ជារឿងបង្កើតឡើង ដើម្បីទាមទារចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ប៉ុន្តែមនុស្សជំនិតគ្រួសារនេះបានបញ្ជាក់ Shiloh ពិតជាបានដាក់ពាក្យសុំប្តូរឈ្មោះ របស់នាងទៅជា “Shiloh Jolie” ។
ក្នុងករណីនេះ Angelina មិនបានដឹង និងមិនបានបកស្រាយអំពីចេតនា របស់កូនស្រីនាងនោះទេ។ ផ្ទុយទៅវិញបែរជាលេចឧឮពាក្យ ចចាមអារ៉ាមថានាងជាអ្នកនៅពីក្រោយ ឱ្យកូនស្រីនាងដកនាមត្រកូល Pitt ចោលទៅវិញ។

មុនពេល Shiloh ដាក់ពាក្យសុំដកនាមត្រកូល របស់ឪពុកនាង Brad Pitt បានចោទប្រកាន់អតីតភរិយា របស់គាត់ថា មានចេតនា បំបែកលោកចេញពីកូនស្រី ។ មិនតែប៉ុណ្ណោះ Brand Pitt បង្ហើបថា អតីតអង្គរក្សរបស់គ្រួសារលោកបានឮ Angelina សុំឱ្យក្មេងៗនៅឆ្ងាយពី Brad ពេលមកលេង ។ ប៉ុន្តែចំពោះការលើកឡើងរបស់ Brand Pitt នេះអ្នកតំណាងស្របច្បាប់របស់ Angelina បានបដិសេធច្រានចោល។
ទោះជាយ៉ាងណាក៏ដោយ Brad Pitt មិនជឿថា Angelina មិនពាក់ព័ន្ធនោះទេ ។ ហើយ Brad Pitt នៅមិនទាន់ឆ្លើយតប ចំពោះទង្វើរបស់កូនស្រីខ្លួន ដែលចង់ដកនាមត្រកូលលោក ចេញនៅឡើយទេ។

យ៉ាងណាមិញ ប្រភពអ្នកក្បែរខ្លួន Brand Pitt ធ្លាប់បានបង្ហើបថា លោកមានអារម្មណ៍មិនស្រួល និងសោកសៅបន្ទាប់ពីបានដឹងដំណឹងនេះ៕
