កាលពីថ្ងៃទី ២១ ខែកក្កដា ផលិតកម្ម YG បានចេញវីដេអូមួយដែលរៀបរាប់លម្អិត អំពីផែនការនាពេលខាងមុខរបស់សិល្បកររបស់ខ្លួន។ លោក Yang Hyun Suk បានចាប់ផ្ដើមដោយបញ្ជាក់ថា ក្រុម 2NE1 កំពុងតែធ្វើរឿងរួមគ្នា សាងក្រុមឡើងវិញសម្រាប់ការប្រគំតន្ត្រីជាបន្តបន្ទាប់។
ក្រុមចម្រៀងស្រីដែលមានសមាជិកបួននាក់បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៩ ហើយបានរំសាយនៅខែវិច្ឆិកា ឆ្នាំ ២០១៦ ពោលគឺ ខ្ទង់ប្រហែលបីខែបន្ទាប់ពី BLACKPINK បានបង្ហាញខ្លួនដំបូង។ ឥឡូវនេះ ទោះបីពួកគេបានលាឈប់ពីផលិតកម្ម YG ក៏ពិតមែន ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងព័ត៌មានជាក់លាក់ជាបន្តបន្ទាប់ អ្នកគាំទ្រនឹងបានជ្រាបចេញពីក្រុមហ៊ុន។
ទោះជាយ៉ាងណា សម្រាប់ក្រុមនារីសិស្សប្អូន ២ ក្រុមទៀត ក៏នឹងមានអ្វីថ្មីសម្រាប់អ្នកគាំទ្រពួកគេរៀងខ្លួន។
ក្នុងវីដេអូលោក Yang Hyun Suk បានលើកឡើងទាក់ទងនឹង BLACKPINK ថា៖ «នឹងមានការត្រឡប់មកវិញសម្រាប់ BLACKPINK។ ឆ្នាំនេះ ក៏នឹងក្លាយជាឆ្នាំដែល BLACKPINK ចាប់ផ្តើមដំណើរការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេដែរ»។
ចុងក្រោយ BABYMONSTER ក្រុមក្មេងជាងគេដែលបានបង្ហាញខ្លួន កាលពីខែមេសាឆ្នាំមុន ក៏ស្ថាបនិក YG បានបញ្ជាក់ពីការចាប់ផ្ដើមការប្រគំ តន្ត្រីទេសចរណ៍ពិភពលោកដំបូង នៅចុងឆ្នាំនេះដែរ ។
ក្នុងនាមជាអ្នកគាំទ្រ នេះពិតជារឿងដ៏រំភើប ហើយចាត់ទុកជាប្រវត្តិសាស្ត្រសម្រាប់ YG ដែលគ្រប់គ្រងក្រុមចម្រៀងនារីមានឥទ្ធិពល ម្ដង ៣ ក្នុងពេលតែមួយ ៕