Selena Gomez បង្ហាញខ្សែកពេជ្រដែលមានបន្ដោងអក្សរ ‘B’។ ដែលអងក្សរ B នេះគឺតំណាងឱ្យឈ្មោះមិត្តប្រុសជាទីស្រឡាញ់របស់នាងគឺ Benny Blanco។
ដើម្បីអបអរសាទរខួបកំណើតគម្រប់ ៣២ ឆ្នាំកាលពីថ្ងៃទី ២២ ម្សិលមិញនេះ Selena បានរៀបចំធ្វើខួបតូចល្មមជាមិត្តប្រុសយ៉ាងមានក្ដីសុខបំផុត។
បន្ទាប់ពីរីករាយក្នុងថ្ងៃពិសេស Selena បានបង្ហោះរូបប៉ុន្មានសន្លឹកក្នុង Instagram បង្ហាញពីសកម្មភាព និងកន្លែងរៀបចំខួបរបស់នាង។ ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺខ្សែរបស់នាងតែម្ដង ដែលមានបន្តោងអក្សរ B មិនតែប៉ុណ្ណោះតារាស្រីរូបនេះក៏បាន Add Story ជាមួយនិងចិញ្ចៀនដែលមានរាង អក្សរ B ផងដែរ ហើយគេច្បាស់ណាស់ថានេះគឺជាកាដូគ្រឿងពេជ្រ អក្សរ B នេះគឺទទួលបានពីមិត្តប្រុសសំណ្វពចិត្ត Benny Blanco។
ខ្សែកពេជ្រនេះមាសទម្ងន់ ១៤ការ៉ាត់ ជាខ្សែករពេជ្រដែលបង្ហាញអំពីសេចក្ដីស្រឡាញ់ ឯតម្លៃវិញក៏មិនធម្មតាប៉ុន្មានដែរ។
យ៉ាងណាមិញ Blanco ជាមិត្តប្រុសក៏បានជូនពរថ្ងៃកំណើតទៅកាន់ Selena ផងដែរ ដោយបានភ្ជាប់រូបប៉ុន្មានសន្លឹកជាមួយ Selena និងបានភ្ជាប់ជាមួយពាក្យពេចថា “ខ្ញុំធ្លាប់លេងតុក្កតាខ្លាឃ្មុំនៅក្នុងវីដេអូចម្រៀងរបស់អ្នក ប៉ុន្តែឥឡូវនេះខ្ញុំទទួលបានវាក្នុងជីវិតពិត… happy bday bb ! ខ្ញុំស្រឡាញ់អ្នក!”។
គូស្នេហ៍មួយគូនេះ មានភាពរឹងមាំ ចាប់តាំងពីពួកគេបានភ្ជាប់ទំនាក់ទំនងស្នេហា លើកដំបូង កាលពីខែធ្នូ ឆ្នាំ ២០២៣ ដោយគូស្នេហ៍បានបង្ហោះ ជាសាធារណៈនៅលើបណ្តាញសង្គម បន្ទាប់ពីចំណងមិត្តភាពជាច្រើនឆ្នាំ ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០១៥ ៕