ចិន៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Zhong Shanshan ប្រធានក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំបំផុតរបស់ប្រទេសចិន Nongfu Spring Co., និងជាមហាសេដ្ឋីប្រទេសចិនមួយរូបបានខាត់បង់ទឹកប្រាក់អស់ចំនួន ១៥.២ ពាន់លានដុល្លា រអាមេរិកចាប់តាំងពីដើមឆ្នាំនេះ ហើយរូបលោកក៏ស្ថិតក្នុងចំណោមមហាសេដ្ឋីពិភពលោកជាច្រើននាក់ដែលខាត់បង់ប្រាក់រាប់ពាន់លានផងដែរ។
នៅពេលនេះរូបលោកក៏បានបាត់បង់ឈ្មោះជាមហាសេដ្ឋីក្នុងចំណោមមហាសេដ្ឋីប្រទេសចិន ទំាង ៥០០ នាក់លើសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។ បច្ចុប្បន្ននេះលោក Zhong នៅតែជាបុរសមានបំផុតក្នុងប្រទេសចិនជាមួយទឹកប្រាក់សុទ្ធចំនួន ៥២.២ ពាន់លានដុល្លារ។
ប៉ុន្តែគម្លាតរវាងលោក និងបុគ្គលម្នាក់ទៀតដែលជាមហាសេដ្ឋីទី២ក្នុងប្រទេសចិន គឺសហគ្រិនបច្ចេកវិទ្យា លោក Colin Huang ស្ថាបនិកវេទិកាទិញទំនិញអនឡាញ PDD Holdings មានទ្រព្យសម្បត្តិសរុបចំនួន ៤៧.៣ ពាន់លានដុល្លារកំពុងតែធ្លាក់ចុះហើយ។
លោក Ada Li អ្នកវិភាគអ្នកប្រើប្រាស់ Bloomberg Intelligence បាននិយាយពីការលើរបាយការណ៍ថា បញ្ហាថ្មីៗជាមួយក្រុមឃ្លាំមើលអ្នកប្រើប្រាស់របស់ហុងកុងទាក់ទងនឹងគុណភាពផលិតផល ការប្រកួតប្រជែងកើនឡើងក្នុងវិស័យនេះ ចំពេលមានការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការធ្វើពហិការកាលពីដើមឆ្នាំនេះ ដោយសារការព្រួយបារម្ភលើការអនុវត្តអាជីវកម្មទំនងជាបានរួមចំណែកដល់ការបារម្ភទាំងនេះទៀតផង។
អ្នកនិយមលេងប្រព័ន្ធអ៊ីនធើណេតជាច្រើននៅដើមឆ្នាំនេះ បានអំពាវនាវឲ្យធ្វើពហិការមិនចូលរួមជាមួយក្រុមហ៊ុន Nongfu។ ពួកគេបាននិយាយថា កូនប្រុសរបស់លោក Zhong ត្រូវបានគេរំពឹងថា នឹងទទួលមរតកទ្រព្យសម្បត្តិរបស់លោក បែរជាកាន់លិខិតឆ្លងដែនជនជាតិអាមេរិកទៅវិញ បានធ្វើឲ្យពួកគេក៏បានចោទសួរពីភាពស្មោះត្រង់របស់គ្រួសារនេះចំពោះប្រទេសចិន៕