សិល្បៈ និង កម្សាន្ត

គួរស្លៀកពាក់ បែបណាដើម្បី ឲ្យសក្តិសមនឹងរូបរាង?

មិនត្រឹមតែ តារាម៉ូដែល សិល្បៈករ និងតារាចំរៀងនៅលើគ្របទស្សនាវដ្តីផ្សេងៗនោះទេ ស្ត្រីទាំងឡាយនៅលើលោកនេះសុទ្ធតែមានភាពស្រស់ស្អាតដូចគ្នា។ ហេតុផលមួយដែលស្ត្រីទាំងអស់មានសម្រស់ស្រស់ស្អាតដូចគ្នា គឺដោយសារ តែពួកគេទាំងអស់នោះមានរូបរាងនឹងទំហំខុសគ្នា។


នៅលើលោកនេះគ្នានស្ត្រីណាម្នាក់មានរូបរាងដូចគ្នាទាំងអស់នោះទេ ស្រី្តម្នាក់ៗតែងតែមានលក្ខណៈពិសេសរៀងៗខ្លួន។ដោយសារតែមូលហេតុនេះហើយទើប ស្ត្រីភាគច្រើន ចង់ឲ្យអ្នកដទៃមើលមកថាខ្លួនគេមានភាពស្រស់ស្អាតដាច់គេ។វិធីដែលអាចជួយឲ្យអ្នកមានភាពស្រស់ស្អាតបាននោះ គឺ ត្រូវស្លៀកពាក់ឲ្យសិក្តសម នឹងដងខ្លួនរបស់អ្នក។
រាងមូល

១ ត្រូវរកទិញអាវ ដែលសិក្តសមនឹងអ្នកនៅកន្លែងដើមទ្រូង។ ជឿជាក់ថា ពេលដែលអ្នកពាក់ទៅ មិនរលុងពេក បន្ទាប់មកជ្រើសរើសរើសអាវក្រៅដែល មានកបើកវែង។

២ ជៀសវាង អាវដែលមានចង្កេះនៅត្រងពាក់កណ្តាលពោះ និង អាវពន្លាត់ក។ អ្នកគួរតែជ្រើសយកអាវដែលមានករាងជាអក្សរ Vទើបសិក្តសមជាង។ មួយវិញទៀតអ្នកគួរតែពាក់អាវដែលមានពណ៌រាងស្រស់បន្តិច។

៣ ស្លៀកខោ និង សំពត់ដែលមានពណ៌ស្រអាប់បន្តិច ដូចជាពណ៌ខ្មៅជាដើម។
រាងតូចលើធំក្រោម

១ ពាក់សម្លៀកបំពាក់ណាដែលមានពណ៌ខ្មៅ ដែលវាអាចធ្វើអ្នកមើលទៅមានរាងស្លីម។

២ ជ្រើសសម្លៀកបំពាក់ណាដែលមាន ក្រលា ឬ ឆ្នូតៗ នឹងលាយពណ៌គ្នា។ អ្នកគួរតែជ្រើសរើសរក សំពត់ និង រ៉ូបណាដែលវែងក្រោមជង្គង់។ក៏ប៉ុន្តែជៀសវាងកុំឲ្យរលុងពេក។

៣ ខោដែលមើលទៅសិក្តសមបំផុតសំរាប់ស្រ្តីដែលមានរាងដូចផ្លែសារី គឺខោណាដែលអត់មានហោប៉ៅ ព្រោះថាខោមានហោប៉ៅនេះអាចធ្វើឲ្យត្រគាគរបស់អ្នកមើលទៅកាន់តែធំ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top