សិល្បៈ និង កម្សាន្ត

មុនដល់ថ្ងៃស្រែកហ៊ោ មករម្លឹកបទចាស់ៗដែលរំពឹងថាបន្លឺរំពងពេញការប្រគំតន្ត្រីពិសេសរបស់ 2NE1

កាលពីថ្ងៃទី ២២ ខែកក្កដា ផលិតកម្ម YG បានធ្វើឲ្យអាណាចក្រ K-pop ពុះកញ្ជ្រោលនឹងភាពរីករាយ ជាមួយនឹងព័ត៌មាននៃការជួបជុំគ្នាឡើងវិញរបស់ 2NE1។ សមាជិកទាំងបួននាក់នៃក្រុមចម្រៀងនារីល្បីៗ ដូចជា CL, Park Bom, Dara, និង Minzy បានចុះហត្ថលេខាសារជាថ្មីសម្រាប់សកម្មភាពក្រុម ហើយក៏កំពុងរៀបចំសម្រាប់ការបង្ហាញមុខជាពិសេស ជាការត្រឡប់មកវិញ ជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍អស្ចារ្យដែលមានកាេរំពឹងខ្ពស់ថានឹងកក្រើកវិស័យ K-Pop ដើម្បីប្រារព្ធខួបលើកទី ១៥ របស់ ក្រុម។

ក្រុមអ្នកគាំទ្រត្រៀមខ្លួនជាស្រេចក្នុងការ ស្រែកហ៊ោ និងគ្រវី Light Stick របស់ពួកគេ សាទរការសម្ដែងរបស់ 2NE1។ ប៉ុន្តែមុនការប្រគំតន្ត្រីមកដល់ សូមរម្លឹកឡើងវិញនូវបទចម្រៀងល្បីៗរបស់ក្រុមកាលពីអតីតកាល ដែលគេរំពឹងថានឹងត្រូវ​បាន​បន្លឺឡើងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ៖

ប្រភព៖sabay

Most Popular

To Top