នាយកប្រតិបត្តិរបស់ ADOR គឺ Min Hee Jin បានបង្ហោះរូបភាពនៃសំបុត្រដែលសរសេរដោយដៃ សមាជិកក្រុម NewJeans គឺ Danielle នៅលើ Instagram របស់ខ្លួន ធ្វើអោយអ្នកគាំទ្រ K-Pop មួយចំនួនភ្ញាក់ផ្អើល ព្រោះវាចំពេលរឿងរ៉ាវវាងនាង និង HYBE ហកើតឡើងមិនទាន់ចប់នៅឡើយ។

នៅក្នុងសំបុត្រនោះ Danielle បានសរសេរក្នុងន័យលើកទឹកចិត្ត និងសម្ដែងនូវការគាំទ្រមិនចេះចប់ ចំពោះនាយកប្រតិបត្តិរបស់ខ្លួន ដោយសរសើរ Min Hee Jin ថាជា “ម៉ាក់ៗ” ដ៏គួរឱ្យស្រឡាញ់ និងជាអ្នកចម្បាំងដែលមិនចេះក្រឡិចក្រឡុចសម្រាប់សមាជិក។
«CEO ជាទីគោរព!

នេះគឺ Danielle! ពីរឆ្នាំហើយ ហេហេ! អ្នកបានឆ្លងកាត់រឿងច្រើនបំផុត ហើយខ្ញុំពិតជាកោតសរសើរអ្នកណាស់! លឿនមែនទែន ប៉ុន្តែរយៈពេលពីរឆ្នាំកន្លងមកនេះ មានរឿងជាច្រើនបានកើតឡើង។ និយាយដោយស្មោះត្រង់ ពួកយើងបានឆ្លងកាត់អ្វីគ្រប់យ៉ាង សឹងស្មើក្រុមមួយដែលឆ្លងកាត់ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ហាហា។ ប្រហែលជានេះជាអ្វីដែលយើងត្រូវរារាំងសំណាងអាក្រក់ទាំងឡាយនោះ?! ហេហេ។
អ្នកបានការពារយើង និងមើលថែយើងគ្រប់បែបយ៉ាង នូវអ្វីដែលអ្នកមាន។ អ្នកប្រៀបដូចជាម្តាយរបស់ពួកយើង និងជាអ្នកចម្បាំងដ៏អស្ចារ្យម្នាក់ ហាហា! ជារៀងរាល់ថ្ងៃ អ្នកបំភ្លឺជីវិតរបស់យើង និងធ្វើឱ្យយើងកាន់តែសប្បាយរីករាយ! យើងស្រឡាញ់អ្នកណាស់ CEO។
សេចក្តីស្រឡាញ់របស់អ្នកចំពោះការងារដែលអ្នកធ្វើ គឺច្បាស់ៗណាស់ ដូច្នេះហើយការងារជំរុញមនុស្ស និងនាំមកនូវសេចក្តីរីករាយដល់ពួកគេ! ខ្ញុំមានអារម្មណ៍ប្រសើរ និងដឹងគុណណាស់ដែលមានមនុស្សដ៏អស្ចារ្យដូចអ្នកនៅជិត។ អ្នកគឺជាចាស់ទុំ ដែលគួរឱ្យទុកចិត្តបំផុតក្នុងចំណោមចាស់ទុំទាំងអស់ក្នុងជីវិតរបស់ខ្ញុំ! ខ្ញុំមិនដឹងថា អ្នកប្រឈមមុខនឹងការតស៊ូច្រើនយ៉ាងណារាល់ថ្ងៃនេះ ដូច្នេះខ្ញុំក៏ខូចចិត្ត ហើយរំជួលចិត្តនៅពេលដែលអ្នកមិនដែលបង្ហាញឲ្យយើងដឹងពីរឿងអស់នោះ។ ផ្ទុយទៅវិញ អ្នកមានតែបង្ហាញយើង តែក្តីស្រឡាញ់ប៉ុណ្ណោះ។ CEO ខ្ញុំសង្ឃឹមថា អ្នកដឹងថាយើងទាំងអស់គ្នានៅខាងអ្នកជារៀងរហូត។ អ្នកគឺជាគ្រួសាររបស់យើង!
នៅពេលណាដែលអ្នកត្រូវការយើង យើងនឹងនៅទីនោះ! ហើយយើងចង់នៅជាមួយអ្នក មិនថាយើងត្រូវជ្រើសជម្រើសណាមួយឡើយ។ យើងប្រហែលជាមិនអាចជួយអ្នកច្រើនមែន ប៉ុន្តែយើងនៅតែចង់នៅក្បែរអ្នក ដើម្បីជួយអ្នក នៅពេលអ្នកធ្លាក់ទឹក! សូមដឹងថា យើងតែង បន់ស្រន់ឲ្យអ្នកជារៀងរាល់ថ្ងៃ សូមឲ្យអ្នកទទួលបានការគាំទ្រ និងសេចក្ដីស្រឡាញ់។ ពួកយើងស្រលាញ់អ្នក!
ពី Dani។»

ជាក់ស្ដែង ថ្មីៗនេះ ម្តាយរបស់ Danielle ក៏បានវាយបកទៅលើ HYBE ចំពោះការឃុបឃិតជាមួយ Dispatch ចំពេលមានជម្លោះជាមួយ ADOR និង Min Hee Jin ដែរ៕
ប្រភព៖SABAY
