បារាំង ៖ នាង Barbara Butch ជាឌីជេ ជនជាតិបារាំង ដែលបានសម្តែងក្នុងពិធីបើកកីឡាអូឡាំពិក នៅទីក្រុងប៉ារីស បានដាក់ពាក្យបណ្ដឹង តាមផ្លូវច្បាប់អ្នករិះគន់ បន្ទាប់ពីទទួលបានរលក នៃការបំពានលើអ៊ីនធើណេត ខណៈរូបតំណាងសហគមន៍ LGBTQ ក្នុងតំបន់អះអាងថា បានទទួលការគំរាមកំហែង ជាច្រើន យោងតាមការចេញផ្សាយពីគេហទំព័រ RT។
សកម្មជននៅកណ្តាលជុំវិញការសម្តែង ពិធីបើកនៅកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលអ្នករិះគន់អះអាងថា បានចំអកថា “អាហារថ្ងៃត្រង់ចុងក្រោយ ” ដោយបានបង្ហោះលើបណ្តាញសង្គម Instagram កាលពីដើមសប្តាហ៍នេះ ដោយប្រកាសថា រូបលោកបានក្លាយ ទៅជាគោលដៅ មួយផ្សេងទៀត ជាពិសេស គឺការយាយីតាមអ៊ីនធើណេតតែម្តង។
មេធាវីរបស់នាង Butch លោកស្រី Audrey Msellati បានចេញលិខិតមួយដោយប្រកាសពីការដាក់ពាក្យ បណ្តឹងជាច្រើនប្រឆាំងនឹងទង្វើទាំងនេះ ទោះជាប្រព្រឹត្ត ដោយជនជាតិបារាំង ឬជនបរទេសក៏ដោយ ។ កូនក្តីរបស់លោកស្រីមានបំណង កាត់ទោសនរណាម្នាក់ ដែលព្យាយាម បំភិតបំភ័យ នាងនាពេលអនាគត ។
សារព័ត៌មាន Associated Press បានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃអង្គារថា ពាក្យបណ្តឹងនេះត្រូវបានដាក់ទៅកាន់ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស ត្រូវបានគេរំពឹងថានឹងសម្រេចថា តើការស៊ើបអង្កេតរបស់ប៉ូលីសផ្លូវការត្រូវបានធានា ឬយ៉ាងណា ។
ការិយាល័យរដ្ឋអាជ្ញាបានរាយការណ៍ថា បានទទួលពាក្យ បណ្តឹងរបស់នាង Butch ហើយបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា អង្គភាពប៉ូលីស ដែលមានជំនាញ ក្នុងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មស្អប់ខ្ពើម ត្រូវបានប្រគល់ភារកិច្ច ឲ្យស៊ើបអង្កេតបញ្ហានេះ ។ ការស៊ើបអង្កេតរបស់ប៉ូលីស ត្រូវបានគេរំពឹងថា នឹងផ្តោតលើសាររើសអើង ផ្អែកលើសាសនា ឬទំនោរផ្លូវភេទ ត្រូវបានផ្ញើទៅនាង ឬបង្ហោះតាមអ៊ីនធើណេត៕