សិល្បៈ និង កម្សាន្ត

តារាសម្ដែងចិន ដ៏ល្បីល្បាញ នាង Zhang Ziyi មានសម្រស់កាន់ស្អាតជាងមុន ក្រោយការលែងលះជាមួយស្វាមី

ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងស្រីចិន នាងZhang Ziyi បានបង្អួរសម្រស់ដ៏ស្រស់ស្អាតជាមួយរូបរាងគួរឲ្យស្រលាញ់សម្រាប់វត្តមាននាងជាមួយនឹងសម្លៀកបំពាក់រ៉ូបមច្ចាគ្មានខ្សែក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងសៀងហៃកាលពីថ្ងៃទី ១ ខែសីហា។

នេះបើយោងតាម Sinchew បានប្រាប់ឲ្យដឹងថា នាង Zhang ត្រូវបានអ្នកគាំទ្រសរសើរនៅលើ Weibo ថា នាងនៅតែមានសម្រស់ស្អាតជាងមុន ហើយការបង្ហាញវត្តមានរបស់នាងទំាំងមានទំនុកចិត្ត និងភាពស្រស់ស្អាតបន្ថែមទៀត បន្ទាប់ពីការលែងលះដ៏ល្បីរបស់នាងជាមួយតន្ត្រីកររ៉ុកចិន លោក Wang Feng ក្នុងខែតុលាឆ្នាំ ២០២៣ ។

កាលពីមុននាង Zhang បានប្រឈមមុខនឹងការលើកឡើងអវិជ្ជមានជាមួយនឹងការកាត់សក់ និងសញ្ញានៃភាពចាស់ដែលអាចមើលឃើញ បន្ទាប់ពីនាងមានផ្ទៃពោះ។ នាងគឺជាម្តាយរបស់កូនស្រីអាយុ ៨ ឆ្នាំ និងកូនប្រុសអាយុ ៤ ឆ្នាំម្នាក់។ ការព្រួយបារម្ភកាន់តែច្រើនបានកើតឡើងនាពេលថ្មីៗនេះ នៅពេលឃើញនាងស្រកទម្ងន់ដ៏គួរសម្គាល់របស់នាងក្នុងអំឡុងពេលថ្ងៃបុណ្យកុមារជាមួយកូនរបស់នាង។

នាង Zhang អាយុ ៤៥ ឆ្នាំទទួលបានការសាទរជាអន្តរជាតិសម្រាប់តារាសម្តែងរបស់នាងនៅខ្សែភាពយន្ត “Crouching Tiger, Hidden Dragon” ឆ្នាំ២០០០ បានឈ្នះពានរង្វាន់ Academy ចំនួន១០ដង ។ នាងក៏បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់តារាសម្តែងរបស់នាងក្នុងខ្សែភាពយន្តឆ្នាំ ២០២៣ រឿង “The Grandmaster” ទៀតផង៕

Most Popular

To Top