ភ្នំពេញ៖ ពលរដ្ឋរស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃ២ ខែសីហា ឆ្នាំ២០២៤ ចាប់បានសត្វឈ្លូស ០១ក្បាល ដែលរត់ចូលភូមិអ្នកស្រុក ក្រោយចាប់បាន ពលរដ្ឋបានរាយការណ៍ជូន អ្នកឧកញ៉ា ទៀ វិចិត្រ ដើម្បីចាត់ចែងនាំយកទៅព្រលែង ចូលទៅក្នុងព្រៃវិញ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីពលរដ្ឋភ្លាម អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់ក្រុមការងារ ទៅទទួលនិងនាំយកសត្វឈ្លូសមួយក្បាលនេះ ទៅព្រលែងចូលក្នុងព្រៃប្រភពដើម របស់សត្វឈ្លូសនេះវិញរួចរាល់ តាមបំណងរបស់ប្រជាពលរដ្ឋ។
សកម្មភាពរបស់ប្រជាពលដ្ឋខាលើនេះ គឺជាការចូលរួមចំណែក អភិរក្ស និងថែរក្សាប្រភេទសត្វព្រៃរបស់កម្ពុជា៕