ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ បានចាត់តំណាងនាំយកថវិកា ចំនួន ១,០០០,០០០រៀល ជូនដល់គ្រួសារសមាជិកឈ្មោះ ម៉ៅ រ៉ា អាយុ ៥១ឆ្នាំ ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-សូវៀត។
ក្រោយទទួលបានថវិកា ក្រុមគ្រួសារបងប្រុស ម៉ៅ រ៉ា បានគោរពថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា និងសូមជូនពរអ្នកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារសូមជួបប្រទះតែនឹងសេចក្តីសុខ ចម្រើន សុខភាពល្អមាំមួន កម្លាំងពលំខ្លាំងក្លា និងជួបប្រទះ តែនឹងពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕