ទីក្រុងប៉េកាំងៈ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិចិនបាននិយាយថា ពពួកសត្វបក្សីកាលពីជំនានមុនបានវិវត្តន៍ចេញពីប្រភេទសត្វដាយណូស័រដែលមានស្លាប ៤ ក៏ប៉ុន្តែ នៅក្នុចំនោមនោះ មានស្លាបតែ២ប៉ុណ្ណោះ ដែលអាចឲ្យពួកវាធ្វើចលនាហោះហើរបាន។
ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ ២០០៣ ក្រុមអ្នកស្រាវជ្រាវជនជាតិចិនមួយក្រុមបានជីកឃើញសំណល់ហ្វូស៊ីលចំនូន ៦បំនែករបស់ដាយណូស័រចេះហោះ ដោយពួកវាមានស្លាបមួយគូរបន្ថែមនៅពីក្រោយជើងរបស់វា។
នៅពេលដែរវាត្រូវបានចេញផ្សាយថា កាលពី១០ឆ្នាំមុនហ្វូស៊ីលដាយណូស័រដែលបានរកឃើញ គឺ ជាហ្វូស៊ីលក្លែងក្លាយ លោក Xing Xu ព្រមទាំងក្រុមការងាររបស់គាត់ដែលមកពីមហាវិទ្យាល័យ Linyi ក្នុងខេត្ត Shandong ប្រទេសចិន បានធ្វើការពិពណ៌នា អំពីសមិទ្ធិផលដែលបានរកឃើញដទៃទៀត ដើម្បីធ្វើការគាំទ្រការអះអាងរបស់គាត់។
ដោយគាត់បានអះអាងថា គ្រោងឆ្អឹងរបស់ពួកបក្សីនៃសម័យកាលដាយ ណូស័រសុទ្ធតែមានស្លាប ៤ ដោយស្លាប ២បន្ថែមនោះស្ថិតនៅពីក្រោយជើងរបស់ពួកវា។ នេះបើយោងទៅតាមសេចក្តីរាយការណ៍របស់ប្រភពពត៌មាន NewScientist.com។ គួរបញ្ជាក់ដែរ ពពួកបក្សីជំនាន់ដើមទាំងនេះ បានមានវត្តមាននៅលើភពផែនដីកាលពី ១២០លានឆ្នាំមុន។
ដោយ៖ ហង្ស សុបញ្ញា