កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Jin Hua ដែលជាស្វាមីរបស់តារា សម្ដែងស្រីកូរ៉េខាងត្បូង អ្នកនាង Ham So Won និងជាប្តីរបស់នាងមានអាយុ ៣០ ឆ្នាំ បានចោទប្រកាន់ថា នាងបានវាយដំលើរូបរាង កាយបណ្តាលឲ្យហើមមុខ។
យោងតាម Sinchew បានប្រាប់ឲ្យដឹងថា លោក Jin Hua អាយុ ៣០ ឆ្នាំបានបង្ហោះរូបថតនៅលើ Instagram របស់លោកនៅថ្ងៃទី ៧ ខែសីហាដោយបង្ហាញពីមុខរបួសរបស់លោក។ ចំណងជើងសរសេរថា ជម្រាបសួរអ្នកទាំងអស់គ្នា ខ្ញុំគឺលោក Jin Hua ប្រព័ន្ធខ្ញុំ Ham So Won បានវាយខ្ញុំ ដែលសរសេរជាភាសាចិន និងកូរ៉េជាមួយរូបភាពបង្ហាញ នោះកាត់ក្រោមភ្នែក និងលើច្រមុះរបស់លោក។
រឿងរ៉ាវដែលបង្ហោះ លើបណ្តាញសង្គម Instagram ខាងក្រោមនេះ លោក Jin Hua បានបកស្រាយថា ខ្ញុំមិននិយាយបង្កាច់បង្ខូចនាង Ham So Won ទេ ព្រោះនាងជាតារាសម្តែងវ័យ ៤៨ ឆ្នាំ។
ការបង្ហោះនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងការអាណិតអាសូរពីអ្នកតាមដានជាច្រើន ខណៈអ្នកខ្លះបានជំរុញ ឲ្យមានការប្រុងប្រយ័ត្ន ដោយបង្ហាញថា បរិបទពេញលេញនៃស្ថាន ភាពប្រហែលជាមិនទាន់ដឹងនៅឡើយ។ អ្នកនាង Ham So Won មិនបានលើកឡើងជាសាធារណៈចំពោះការចោទប្រកាន់ទាំងនេះទេ ដោយទុកសំណួរជាច្រើនដែលគ្មានចម្លើយ។
តារាសម្តែង Ham អាយុ ៤៨ ឆ្នាំបានចូលប្រឡូក ក្នុងឧស្សាហកម្មកម្សាន្តកាលឆ្នាំ ១៩៩៧ បន្ទាប់ពីបានឈ្នះ ការប្រលងសម្រស់ ។ នាងទទួលបានភាពល្បីល្បាញជាមួយនឹងរឿង “Sex Is Zero” ក្នុងឆ្នាំ 2002 ហើយបានបង្ហាញខ្លួន ក្នុងរឿងភាគទូរទស្សន៍ “My Big Family” ពីឆ្នាំ២០០២-២០០៣៕