ទីបេ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំពូលតារាក្បាច់គុន និងជាតារាសម្ដែងដែលមានដើមកំណើតប្រទេសចិន លោក Jet Li ថ្មីៗនេះបាននាំកូនស្រីរបស់លោកឈ្មោះនាង Jane និងនាង Jada ធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុង Lhasa ប្រទេសទីបេ។
កាលថ្ងៃទី ៦ ខែសីហា តារាសម្តែងចិន លោក Jet Li អាយុ ៦១ ឆ្នាំបានបង្ហោះនៅលើបណ្តាញសង្គម Instagram អំពីការអមដំណើរកូនស្រីអាយុ ២៤ ឆ្នាំរបស់លោកឈ្មោះ Jane និងកូនស្រីអាយុ ២១ ឆ្នាំ Jada ទៅកាន់តំបន់ព្រះពុទ្ធសាសនាដ៏ពិសិដ្ឋ។
ពួកគេបានទស្សនាវិមាន Potala ស្ថិតនៅកម្ពស់ ៣,៧៥០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រដែលត្រូវបានគេស្គាល់ថា ជារាជវាំងខ្ពស់ជាងគេលើពិភពលោក និងជាទីជម្រករបស់សម្តេចសង្ឃដាឡៃ ឡាម៉ាជាច្រើនជំនាន់ ហើយតំបន់បានចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូតាំងពីឆ្នាំ ១៩៩៤។
យោងតាម St Headline បានប្រាប់ឲ្យដឹងថា ទាំងនាង Jane និងនាង Jada ត្រូវបានគេណែនាំឲ្យស្គាល់ព្រះពុទ្ធសាសនាតាំងពីក្មេង ដោយឥទ្ធិពលពីឪពុកម្តាយរបស់ពួកគេគឺលោក Jet Li និងអតីតតារាសម្តែងហុងកុងអ្នកនាង Nina Li Chi ។
ល៉េះ។ នេះបើតាមការចុះផ្សាយរបស់ The Straits Times កាលពីខែវិច្ឆិកាឆ្នាំមុន ខណៈពេលដែលកំពុងផ្សព្វផ្សាយជីវប្រវត្តិរបស់លោក “លើសពីជីវិត និងមរណៈ៖ Jet Li Looking for Jet Li” នៅតៃវ៉ាន់ លោក Jet Li បានបង្ហើបថា កូនស្រីរបស់លោកឈ្មោះ Jada បានតស៊ូនឹងជំងឺធ្លាក់ទឹកចិត្តតាំងពីអាយុ ៧ ឆ្នាំមកម្ ។
លោក Jet Li បានប្រតិបត្តិព្រះពុទ្ធ សាសនា អស់រយៈពេល ២៥ ឆ្នាំមកហើយ ដែលលោកនិយាយថា បានជួយលោកឲ្យយកឈ្នះ លើការតស៊ូ កន្លងមកជាមួយនឹងការច្រណែន និងការប្រកួតប្រជែងដែលនាំលោកទៅរកសន្តិភាពខាងក្នុង។ ចាប់តាំងពីបញ្ចប់រឿង “Mulan” ក្នុងឆ្នាំ ២០១៨ មក លោក Jet Li បានលាឈប់ពីការសម្តែង និងការបង្ហាញខ្លួនជាសាធារណៈ។
យោងតាម QQ បាននិយាយថា ឥឡូវនេះលោកបានចំណាយពេលធ្វើដំណើរទៅកាន់កន្លែងព្រះពុទ្ធសាសនា សមាធិនៅលើភ្នំ និងជៀសវាងទូរស័ព្ទ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនាំឲ្យលោកមានសេចក្តីសុខ និងសុភមង្គល ៕