សិល្បៈ និង កម្សាន្ត

ប្រវត្តិសិក្សាមិនធម្មតា! ផ្ទុះការចាប់អារម្មណ៍ បេក្ខភាព Miss Cambodia 2024 ៣រូប និយាយភាសាអង់គ្លេសរអិលដូចទឹក

ឆ្លងកាត់ការប្រកួតវិញ្ញាសារជាច្រើន បេក្ខភាពផ្លូវការ Miss Cambodia 2024 បង្ហាញឱ្យឃើញកាន់តែច្បាស់ពី សមត្ថភាព រូបសម្រស់ និងភាពឆ្លាតវ័យរបស់ពួកគេ។

ក្នុងនោះ បេក្ខភាព ៣រូប រួមមាន៖ ម៉ី ច័ន្ទឡាវ MC12 , មាន រចនាសុវណ្ណា MC14 និង ឡូយ ច័ន្ទរស្មី MC15 កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីមហាជន និងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ដោយសារតែពួកគេមានសមត្ថភាពខ្ពស់ អាចប្រើប្រាស់ភាសាអង់គ្លេសរអិលដូចទឹកតែម្តង។

រូបភាព៖ ហ្វេសប៊ុក Miss Cambodia

វាមិនមែនជារឿងចៃដន្យទេ ដែលបេក្ខភាពទាំង ៣រូបខាងលើ អាចនិយាយភាសាអង់គ្លេសរអិលដូចទឹកហូរ ព្រោះពួកគេមានប្រវត្តិសិក្សាមិនធម្មតានោះឡើយ ហើយ ២នាក់ក្នុងចំណោមអ្នកទាំង ៣ បានធ្វើដំណើរពីសហរដ្ឋអាមេរិក ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធី Miss Cambodia 2024 ក្នុងបំណងដណ្តើមយកមកុដជយលាភី និងឱកាសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។

ដើម្បីជ្រាបកាន់តែច្បាស់ Sabay Entertainment នឹងគាស់កកាយប្រវត្តិសិក្សារបស់បេក្ខភាពទាំង ៣រូប ឱ្យប្រិយមិត្តអ្នកអានបានដឹង។

១. ម៉ី ច័ន្ទឡាវ MC12 ៖ អាយុ ២២ឆ្នាំកម្ពស់ 1.70cm មកពីសហរដ្ឋអាមេរិក។ ច័ន្ទឡាវ ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក Integrative Biology នៅ University of California, Berkeley (SCHOLARSHIP: Regents’ and Chancellor’s Scholarship [awarded to the top 1.6%]) ហើយនឹងបន្តការសិក្សា Doctor of Dental Surgery (DDS) degree បន្ថែមទៀត។

សព្វថ្ងៃ MC12 រស់នៅសហរដ្ឋអាមេរិក ប៉ុន្តែថ្មីៗនេះនាងបានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងដណ្តើម Miss Cambodia 2024។

រូបភាព៖ ហ្វេសប៊ុក Miss Cambodia

២. មាន រចនាសុវណ្ណា MC14 ៖ អាយុ ២៣ឆ្នាំ កម្ពស់ 1.68cm មកពីសហរដ្ឋអាមេរិក។ សុវណ្ណា បញ្ចប់ការសិក្សា AMDA college of Performing Arts និងបានបញ្ចប់ការសិក្សានៅ Pineville High School ទៀតផង។

បច្ចុប្បន្ន សុវណ្ណា រស់នៅសហរដ្ឋអាមេរិក តែដើម្បីដណ្តើមមកុដ Miss Cambodia 2024 និងឱកាសតំណាងកម្ពុជាលើឆាកអន្តរជាត នាងបានធ្វើដំណើរស្រុកខ្មែរមួយរយៈ ដើម្បីប្រកួតកម្មវិធីបវរកញ្ញាដ៏អស្ចារ្យនេះ។

រូបភាព៖ ហ្វេសប៊ុក Miss Cambodia

៣. ឡូយ ច័ន្ទរស្មី MC15 ៖ អាយុ ២៣ឆ្នាំ កម្ពស់ 1.65cm។ រស្មី បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅអំឡុងដើមឆ្នាំ២០១៨ និងបានបញ្ចប់ការសិក្សានៅ BINUS Northumbria School of Design with two degrees (one from Indonesia and one from The UK) ក្នុងឆ្នាំ២០២៣។

បច្ចុប្បន្ន រស្មី ជាបុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៊ុនឯកជនមួយកន្លែង និងជា Cultural Educational Content Creator for Intergovermental Organization។

រូបភាព៖ ហ្វេសប៊ុក Miss Cambodia

ក្រៅពីបេក្ខភាព ៣រូបខាងលើក៏មានបេក្ខភាពជើងខ្លាំងជាច្រើនទៀតកំពុងប្រកួតប្រជែងដណ្តើមមកុដ Miss Cambodia 2024 ដែលរាត្រីផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០នាទីយប់តទៅ នៅស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន (ព្រែកព្នៅ)៕

រូបភាព៖ ហ្វេសប៊ុក Miss Cambodia

Most Popular

To Top