តារាជាច្រើននៅក្នុងវិស័យសិល្បៈ មិនមែនសុទ្ធតែបានបន្តការ សិក្សាថ្នាក់ឧត្តមសិក្សាទេ មូលហេតុចម្បងផ្សេងៗគ្នា ដោយសារតែការគ្រប់គ្រង ពេលវេលាទៅលើការសិក្សា មិនបានពេញលេញ ខ្លះទៀតដោយសារកត្តាជីវភាពកាលពីអតីតកាល ជាដើម។
តាមការសង្កេត ភាគច្រើន តារាទាំងនោះចាប់អាជីពសិល្បៈនៅវ័យក្មេង រសាត់អណ្ដែតជាមួយជីវិតដ៏លំបាក ទម្រាំមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃ។ មិនបានបញ្ចប់ការសិក្សាខ្ពង់ខ្ពស់ដូចគេ ប៉ុន្តែក៏មិនបានន័យថា ជីវិតរបស់ពួកគេត្រូវចប់ដែរ ព្រោះគ្រប់យ៉ាងកើតចេញពីការតស៊ូទាំងអស់។ មកដឹងដូចតទៅ ថាតើតារាចិនណាខ្លះ ដែលបានសិក្សាត្រឹមថ្នាក់វិទ្យាល័យ និងមិនបានជោគជ័យរៀនចប់មហាវិទ្យាល័យ៖
១. Yang Yang

ជាក់ស្ដែង Yang Yang បានបញ្ចប់ការសិក្សាដោយជោគជ័យពីមុខជំនាញផ្នែករាំ នៅសាលា Chinese People’s Liberation Army Art Academy (ឬត្រូវបានគេស្គាល់ថាជាសាលាយោធា)។
Yang Yang បានចូលរៀនផ្នែកសិល្បៈយោធា នៅពេលគាត់មានអាយុ ១២ ឆ្នាំ។ ជាងនេះទៅទៀត ថ្នាក់រៀនភាគច្រើនជាថ្នាក់សិល្បៈ ហើយមិនសូវមានមុខវិជ្ជាល្បីៗនោះទេ ។
២. Xu Kai

តារាប្រុសរូបនេះបានទទួលការសិក្សាអប់រំខ្ពស់បំផុតត្រឹម វិទ្យាល័យ។ ជាការពិត លោកបានចូលរៀននៅសាកលវិទ្យាល័យ Department of Finance of South China Agricultural University ប៉ុន្តែការសិក្សារបស់លោកពុំបានទទួលជោគជ័យទេ។ ពេលខ្លួនបានបង្ហាញមុខដំបូងនាមជាតារាម៉ូដែល ក៏ជាពេលដែលលោកចុះកុងត្រាជាមយយនឹង Zheng’s Huanyu Film and Television ដែរ។
៣. Wang Yibo
បន្ទាប់ពីបញ្ចប់ការសិក្សានោវិទ្យាល័យ Yibo ក៏ត្រូវបានជ្រើសរើសឲ្យចូលហ្វឹកហាត់សិល្បៈ (K-Pop) នៅប្រទេសកូរ៉េខាងត្បូង។ ក្រោយពេលចេញមុខជាតារា K-Pop នាមជាសមាជិកក្រុម UNIQ លោកក៏សម្រេចជ្រើសមិនបន្តការសិក្សាមហាវិទ្យាល័យតែម្ដងទៅ។
៤. Song Weilong
កាលពីនៅក្មេង Song Weilong ក៏បានចូលហាត់គុននៅវត្ត Shaolin ដែរ។ មិនខុសពី Yibo ទេ Weilong ក៏បានរៀនត្រឹមវិទ្យាល័យដែរ ហើយឈានដល់អាយុ ១៦ ឆ្នាំ លោកក៏ត្រូវបានគេចាប់អារម្មណ៍ និងទាក់ទងឲ្យចូលសិល្បៈ ដោយសារមុខមាត់រាងកាយសង្ហា។
