Jungkook ដែលពេលនេះ កំពុងបម្រើក្នុងជួរទ័ព បានផ្ញើសារដោយសម្ដែង ការដឹងគុណ ដល់អ្នកគាំទ្រទាំងអស់ដែលបានអបអរលោកក្នុងថ្ងៃខួបកំណើត ។

កាលពីថ្ងៃទី ០១ ខែកញ្ញា សមាជិក BTS រូបនេះបានអរគុណទៅដល់អ្នកគាំទ្រទាំងអស់ ដោយបង្ហោះ Post មួយលើ Weverse ថា «អរគុណអ្នកទាំងអស់គ្នា ARMY! សម្រាប់ពាក្យជូនពរថ្ងៃកំណើត! ខ្ញុំសុខសប្បាយជាតិទេ!»។

លោកបន្តថា៖ «ខ្ញុំនឹងប្ដេជ្ញាបំពេញកាតព្វកិច្ចដែលនៅសល់ក្នុងជូរទាហានរបស់ខ្ញុំឲ្យបានល្អបំផុត! ខ្ញុំសង្ឃឹមថា ARMY នឹងសុខសប្បាយអំឡុងពេលនេះ»។
ជាក់ស្ដែងក្រៅពីអ្នកគាំទ្រជាច្រើន ក៏មានបងៗរួមក្រុមគឺ J-Hope និង RM ដែរ ដែលបានបង្ហោះជូនពរប្អូនប្រុសសំណព្វរបស់ខ្លួនម្នាក់នេះ។

យ៉ាងណាមិញ Jungkook និង Jimin បានចូលបម្រើទ័ពជាមួយគ្នា នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនជ្រើសរើសទ័ពជើងគោកទី ៥ នៅ Yeoncheon ខេត្ត Gyeonggi កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣។ បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ ៥ សប្ដាហ៍ លោកក៏បន្តបំពេញនាទី ជាទាហានសកម្មនៅក្នុង កងពលធំថ្មើរជើងទី ៥។ ចំណែកថ្ងៃកំណត់របស់ Jungkook គឺនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ ៕
