ប្រិយមិត្ត ជាពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម Facebook ប្រាកដជាបានជ្រាបរួចហើយអំពី ពិធីការិនី និងជាតារាចម្រៀង សុភ័ក្រ្ត កុសុមា ដែលតារាស្រី សម្បូរប្រជាប្រិយភាពរូបនេះ ត្រូវបានមិត្តប្រុសធ្វើពិធីពញាក់ អារម្មណ៍សុំរៀបការ នៅហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

ដោយមិនបានដឹងខ្លួន និង គិតទុកជាមុន កុសុម៉ា យំផងរំភើបផង ដោយមិននឹក ស្មានទេថាមិត្តប្រុស ជាទីស្រឡាញ់ របស់នាងរៀបចំកម្មវិធីដ៏អស្ចារ្យនេះឡើងសម្រាប់នាងដែលមានមិត្តភក្តិបងប្អូនជាច្រើននាក់ និងអ្នកម្ដាយរបស់កុសុមាផ្ទាល់ បានចូលរួមពញាក់អារម្មណ៍នាងផងដែរ ។
ជាពិសេសនោះគឺវីដេអូអង្គុយនិយាយរៀបរាប់ ពីទំនាក់ទំនង ស្នេហារបស់មិត្តប្រុសកុសុម៉ា ដែលធ្វើឱ្យតារាស្រីសម្ដីចាក់ទឹក មិនលិចរូបនេះរំភើបទន់ ចង្គង់យំមួយទំហឹងតែម្ដង។

នៅក្នុងវីដេអូ លោក ផល្លា ដែលជាអនាគតស្វាមី កុសុមា បានរៀបរាប់ទាំងអៀនថា អ្នកទាំងពីរបានស្គាល់គ្នាក្នុងឆ្នាំ២០១៧ ក្នុងនាមជា Fan សុំថតរូបជាមួយ Idol ។ ក្រោយមក **លោក ផល្លា បានផ្ញើរូបនោះទៅកាន់ កុសុមា និងបាននិយាយលេង ឆ្លើយឆ្លងគ្នាទៅវិញទៅមក ហាក់ស៊ីចង្វាក់គ្នាយ៉ាងខ្លាំង រហូតដល់ឆ្នាំ ២០២២ អ្នកទាំងពីរបានក្លាយជាដៃ គូស្នេហ៍ជាផ្លូវការតែម្ដង។
ទន្ទឹមនឹងនោះ លោកផល្លា បានទម្លាយខ្លះៗពីអត្តចរិកដ៏គួរឱ្យស្រឡាញ់របស់ កុសុមា ថា៖ «នាងមនុស្សស្រីម្នាក់ដ៏រ៉ូមែនទិច ត្រូវការយកចិត្តទុកដាក់ថ្នាក់ថ្មម នាងគួរឱ្យស្រឡាញ់ ហើយនាង ជាមនុស្សនិយាយត្រង់ទៅត្រង់មក គ្រប់ពេលដែលខ្ញុំ នៅជាមួយគាត់(កុសុមា) ខ្ញុំតែងតែសើចរហូត យើងកម្រឈ្លោះគ្នាណាស់ ហើយកុសម៉ា ជាមនុស្សស្រីម្នាក់ឆ្លាតស្អាតពូកែ រហ័សរហួន ទាំងការងារ ការគិត ប៉ុន្តែពេលខ្លះនាងដូចក្មេងតូចអញ្ចឹង ញ៉ិញ៉ក់ តែក្បាលរឹងដែរពេលខ្លះ»។

បន្ទាប់ពីទម្លាយវីដេអូទាំងនេះរួចមក ធ្វើឱ្យបណ្ដារអ្នកគាំទ្រ ច្រើនណាស់រំភើប អ្នកខ្លះរំភើបដល់ស្រក់ទឹកភ្នែកក៏មាន និងបានជូនពរទៅកាន់ កុសុមា គ្រប់គ្នា ប៉ុន្តែយ៉ាងណាគេនៅ មិនទាន់នៅឡើយទេ នៃការកំណត់ថ្ងៃចូល រោងជ័យរបស់អ្នកពីរ ៕
