កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម្តាយរបស់តារាសម្ដែងកូរ៉េខាងត្បូង ដ៏ល្បីល្បាញ នាង Han So Hee ត្រូវបានចាប់ខ្លួនពីបទសង្ស័យ បើកប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធើណេតទូទាំងទីក្រុង Wonju ។
កំណត់អត្តសញ្ញាណដោយនាមត្រកូលលោកស្រី Shin នាងត្រូវបានចោទប្រកាន់ថា បានបង្កើត និងដំណើរការគេហទំព័រល្បែងស៊ីសងខុសច្បាប់ចំនួន ១២ នៅហាងកាហ្វេអ៊ីនធើណេតទូទាំងទីក្រុង Wonju ខេត្ត Gangwon ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។
របាយការណ៍របស់ប៉ូលីសបង្ហាញថា លោកស្រី Shin អាយុ ៥៤ ឆ្នាំបានគ្រប់គ្រងកន្លែងលេងល្បែង ស៊ីសងទាំងនេះចាប់ពីខែធ្នូ ឆ្នាំ ២០២២ រហូតដល់ចុងខែមុន។ លោកស្រីបានចោទប្រកាន់ថា បានបង្កើតហាងកាហ្វេក្រោមឈ្មោះ អ្នកផ្សេង ហើយបានបំប្លែងវាទៅជាកន្លែង លេងល្បែងខុសច្បាប់ដោយប្រើវេទិកាអនឡាញ ។
បើយោងតាម Yonhap បានប្រាប់ឲ្យដឹងថា អាជ្ញាធរកំពុងស៊ើបអង្កេតលើទំហំនៃប្រាក់ចំណេញខុសច្បាប់ដែល លោកស្រី Shin អាចរកបានពីសកម្មភាពទាំងនេះ ។
ភ្នាក់ងារគ្រប់គ្រងរបស់នាង Han So Hee បាននិយាយទៅកាន់សារព័ត៌មាន ដោយបញ្ជាក់ថា នាង Han So Hee មានការសោកស្ដាយជាខ្លាំង នៅពេលបានឮរឿងនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ នេះជាបញ្ហាទាក់ទង នឹងម្តាយរបស់នាង ហើយមិនទាក់ទងនឹងតារាស្រីខ្លួនឯងនោះទេ។
នេះបើយោងតាមការប្រកាស ជាសាធារណៈរបស់ទីភ្នាក់ងាររបស់នាងថា តារាស្រីវ័យ ៣០ ឆ្នាំរូបនេះបានប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារតែសកម្មភាព របស់ម្តាយនាង ។ ក្នុងឆ្នាំ ២០២០ លោកស្រី Shin បានប្រើប្រាស់គណនីធនាគារ របស់តារាស្រីរូបនេះ ដើម្បីបោកប្រាស់ បុគ្គលម្នាក់ៗ ចំនួន ៨៥ លានវ៉ុន (ប្រហែល ៦៣,២៨២ ដុល្លារ) នៅពេលនោះ លោកស្រី Shin ត្រូវបានគេចោទប្រកាន់ពីបទ សុំការវិនិយោគ រួចក៏បាត់ខ្លួនជាមួយលុយ ។ ពួកគេបានសងប្រាក់មួយផ្នែកហើយបានបញ្ជាក់ថា នាងនឹងមិនទទួលខុសត្រូវ ចំពោះទង្វើរបស់ម្ដាយនាង នាពេលអនាគតឡើយ៕