សម្រស់តួស្រីក្នុងរឿង Snow White ជាហេតុធ្វើឲ្យ Disney ទទួលការរិះគន់ទក់សាច់ ពីទស្សនិកជន។
គ្មានភាពយន្ត Disney ណាមួយទទួលបានការរិះគន់ច្រើនដូច Snow White នោះទេ ទាំងខ្លឹមសារ និងបញ្ហារឿងតួអង្គតែម្ដង។ ចាប់តាំងពីរូបភាព និងវីដេអូដំបូងត្រូវបានបញ្ចេញមក ភាពយន្តនេះរងការមិនពេញចិត្តជាច្រើនពីសំណាក់អ្នកគាំទ្រ។

ឈុតខ្លីៗដែលបានចេញផ្សាយកាលពី ៣ សប្តាហ៍មុនទទួលបានដល់ ១ លាន dislikes(មិនចូលចិត្ត) ច្រើនជាងអ្នកចូលចិត្ត។

Snow White គឺជាខ្សែភាពយន្តគំនូរជីវចលបុរាណរបស់ Disney Snow White and the Seven Dwarfs (១៩៣៧) ។ នៅក្នុងខ្សែភាពយន្ត Snow White ត្រូវបានសម្លាប់ដោយម្តាយចុងរបស់នាង Evil Queen ដែលច្រណែននឹងសម្រស់របស់នាង។ នាងរត់ចូលព្រៃទៅជ្រកកោននៅផ្ទះមនុស្សតឿទាំង៧នាក់ ។ ទោះជាយ៉ាងណាក៏ដោយ ម្តាយចុងដ៏ឃោរឃៅរូបនេះបានបន្តស្វែងរកវិធីដើម្បីសម្លាប់ Snow White ។

ចាប់តាំងពីពេលដែលគម្រោងនេះត្រូវបានប្រកាសមក Snow White បានប្រឈមមុខនឹងការរិះគន់ព្រោះស្បែក និងសម្បុររបស់តួអង្គ Rachel Zegler ហាក់ខុសប្លែកខ្លាំងពីតួអង្គដើម។ Snow White ត្រូវបានពិពណ៌នាដោយ Brothers Grimm ថាមាន “ស្បែកសដូចព្រិល សក់ខ្មៅដូចអេបូនី បបូរមាត់ក្រហមដូចឈាម”។ នេះក៏ជាមូលហេតុដែលម្ដាយបង្កើតរបស់នាងដាក់ឈ្មោះនាងថា Snow White។

ទស្សនិកជនជាច្រើនក៏បានចង្អុលបង្ហាញថាភាពស្រស់ស្អាតរបស់ Evil Queen ដែលសំដែងដោយ Gal Gadot គឺល្អជាង Rachel Zegler’s ដូច្នេះវាពិបាកក្នុងការ “ច្រណែន” ។ មនុស្សជាច្រើនក៏បានប្រៀបធៀបនាងទៅនឹង Snow Whites ផ្សេងទៀតដូចជា Lily Collins in Mirror Mirror (២០១២) ឬ Kristen Stewart in Snow White and the Huntsman (២០១២)៕
