ពិតជាអស្ចារ្យណាស់ G-Devith និង ទេព បូព្រឹក្ស ចេញមុខក្នុងកម្មវិធី New York Fashion Week របស់ Tommy Hilfiger ក្នុងកម្មវិធីតែមួយ ជាមួយកំពូលតារា K-pop Jisoo ពីក្រុម Blackpink នៅលើសាលាង Staten Island Ferry នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

កាលពីយប់ថ្ងៃទី 8 កញ្ញា នៅទីក្រុង New York ក្រុមហ៊ុនលក់សំលៀកបំពាក់ដ៏ដល្បី របស់ប្រទេសអាមេរិក Tommy Hilfiger បានរៀបចំកម្មវិធី Tommy Hilfiger New York Fashion Week SS25 មួយដ៏ធំ ហើយក្នុងក៏មានវត្តមាន ពីតារាល្បីៗទូទាំងពិភពលោកមកចូលរួមដូចជា កំពូលតារា K-pop Jisoo ពីក្រុម Blackpink, Felix និង Lee know ពីក្រុម Stray Kids និង វត្តមានតារាបរទេសជាច្រើនរូបទៀត ។

វត្តមានរបស់តារារ៉េបដ៏ល្បី G-Devith និង ទេព បូព្រឹក្សនៅក្នុងកម្មវិធី Tommy Hilfiger នេះគឺជាលើកទី ២ ដែលអ្នកទាំងពីរត្រូវបានអញ្ចើញចូលរួមផ្ទាល់ពី Tommy Hilfiger សម្រាប់កម្មវិធី Fashion Week នៅទីក្រុង នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។


Tommy Hilfiger គឺជាប្រ៊េនលក់សំលៀកបំពាក់ ដ៏ល្បីរបស់ប្រទេសអាមេរិក ដែលមានលក់នៅប្រទេស ជាច្រើនទូទាំងពិភពលោកដូចជា ប្រទេស កូរ៉េ ថៃ ខ្មែរ ជប៉ុន វៀតណាម អូស្រ្តាលី និង ហុងកុងជាដើម។
