សិល្បៈ និង កម្សាន្ត

លោក Suga សមាជិកក្រុមតារាចម្រៀង BTS រងការផាកពិន័យ ពីបទបើកបរក្នុង ស្ថានភាពស្រវឹង

Allkpop

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី១០ ការិយាល័យព្រះរាជអាជ្ញា Seoul Western District ផ្នែកឧក្រិដ្ឋកម្ម 2 ដឹកនាំដោយ ប្រធាន រដ្ឋអាជ្ញា លោក Chu Hye Yoon បានប្រកាសថា លោក Suga សមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូង BTS រងការផាកពិន័យ ហើយលោកកំពុងប្រឈមមុខ នឹងការចោទប្រកាន់ ពីបទបើកបរក្នុងស្ថានភាពស្រវឹង ក្រោមច្បាប់ចរាចរណ៍ផ្លូវគោក យោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop។

ការចោទប្រកាន់ភ្លាមៗ គឺជាដំណើរការដែលតុលាការដាក់ពិន័យ ដោយផ្អែកលើឯកសារជា លាយលក្ខណ៍អក្សរជា ជាងការបើកសវនាការជាផ្លូវការ។ ចំនួនពិតប្រាកដ នៃការផាកពិន័យមិនត្រូវ បានបង្ហាញឲ្យដឹងនោះឡើយ។ លោក Suga ត្រូវបានប៉ូលិសរកឃើញកាលពីថ្ងៃទី៦ ខែសីហា នៅក្បែរគេហដ្ឋានរបស់លោកនៅ Hannam-dong ស្រុក Yongsan ទីក្រុងសេអ៊ូល បន្ទាប់ពីដួលពេលកំពុង បើកម៉ូតូអេឡិចត្រូនិក ខណៈលោកកំពុងស្រវឹង។

លោកត្រូវបានចោទប្រកាន់ ពីបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះ លោកមានសារជាតិអាល់កុល ក្នុងឈាមរបស់លោក Suga ត្រូវបានវាស់នៅកម្រិត ០.២២៧ ដែលលើសពីកម្រិតនៃការដកហូតអាជ្ញាប័ណ្ណ.០៨ភាគរយ។

យោងតាមច្បាប់ចរាចរណ៍ ផ្លូវគោកថា សារជាតិអាល់កុលក្នុងឈាមចាប់ពី ០.២ភាគរយ ឬខ្ពស់ជាងនេះ អាចប្រឈមនឹងការ ជាប់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ ឬពិន័យជាប្រាក់ពី ១០ លានទៅ ២០ លានវ៉ុន (ប្រហែល ៧,៥០០ ដុល្លារទៅ ១៥,០០០ ដុល្លារអាមេរិក)៕

Most Popular

To Top