ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលមួយក្បាល ពីប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តប្រគល់ជូនមកកាន់អ្នកឧកញ៉ា ហើយបានយកទៅដោះលែង នៅតំបន់ព្រៃធម្មជាតិ ដើម្បីជាផ្នែកមួយ ក្នុងការចូលរួម ការពារសត្វព្រៃ ជាពិសេសប្រភេទសត្វកម្រ ។
តាមប្រជាពលរដ្ឋជាម្ចាស់សត្វពង្រូល បានអោយដឹងថា ការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះ មកជូនអ្នកឧកញ៉ា ដោយសារកន្លងមកឃើញសកម្មភាព អ្នកឧកញ៉ា ទៀ វិចិត្រ តាមរយៈវីដេអូសកម្មភាពនានា របស់អ្នកឧកញ៉ា ដែលស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់ ។
ក្រៅពីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់សត្វ ដែលបានប្រគល់សត្វពង្រូល មកអោយដើម្បីយកទៅព្រលែង អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ នឹងរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕











